ម៉ែលប៊ន ,អូស្ត្រាលី៖កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលកំពុងរស់នៅទីនោះប្រមាណ៦០០នាក់ បានជួបជុំគ្នាប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២០)យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។
កម្មវិធីនេះបានសហការរៀបចំឡើងដោយឯកឧត្តម ឡាវ វ៉ាន់ និង ឯកឧត្តម ឈឹម សារ៉េត រួមជាមួយលោក ឡាក់ រ៉ាវុធ លោក ណារី សារ៉ា លោក ផុន ប៊ុនថែល តំណាងប្រជាពលរដ្ឋរស់នៅទីក្រុងម៉ែលប៊នប្រទេសអូស្ត្រាលី ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិកាក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។ ក្នុងពិធីនោះដែរគេឃើញមានលោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹង លោកឧកញ៉ា ជាច្រើនរូបទៀត ព្រមទាំង អតីតតារាសម្ដែងជើងចាស់ លោក ខៃ ប្រសិទ្ធក៏បានទៅចូលរួមកម្មវិធីនោះផងដែរ៕