ទម្លាយឯកសារគោរមងារ “ឧកញ៉ា” ធ្លាប់ត្រូវបានធ្វើការផ្លាស់ប្តូរ

ជុំវិញ​ឧកញ៉ា

ពាក្យថា “ឧកញ៉ា” ជាគោរមងារមួយដែលមាននៅក្នុងប្រទេសកម្ពុជាតាំងតែពីបុរាណសម័យមក និងបន្តប្រើប្រាស់រហូតដល់បច្ចុប្បន្នគ្រាន់តែមានការផ្លាស់ប្តូរនូវគោលការណ៍មួយចំនួនតែប៉ុណ្ណោះ។ ពាក្យ “ឧកញ៉ា/លោកឧកញ៉ា” ជាគោរម្យងារ នៃមន្ត្រីដែលមានបណ្ដាសក្ត័ថ្នាក់ខ្ពស់ ក្នុងជួររាជការ ឬនាហ្មឺនមន្ត្រីធ្វើការថ្វាយហ្លួងប្រចាំព្រះរាជវាំង នាសម័យបុរាណដែលងារ “ឧកញ៉ា/លោកឧកញ៉ា” នេះមាន២ប្រភេទ ដែលសុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនដែរថា គោរមងារ «ឧកញ៉ា» នៅកម្ពុជា មាន ៣ថ្នាក់ គឺ «ឧកញ៉ា អ្នកឧកញ៉ា និងលោកឧកញ៉ា» ជាងារកិត្តិយស ដែលព្រះមហាក្សត្រ ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសអស់បណ្ដាជនដទៃ ហើយបានរួមបរិច្ចាគទ្រព្យធនចូលរួមចំណែកច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌ កិច្ចការងារសង្គម ហើយទទួលបានការគោរព ស្រលាញ់ពីប្រជារាស្ត្រទូទៅ ទើបទទួលបានងារកិត្តិយស ជាឧកញ៉ា។

តាមឯកសារបុរាណនានា បានបញ្ជាក់ថា “ឧកញ៉ា” ត្រូវបានប្រើប្រាស់ជាគោរមងារសម្រាប់មន្ត្រីរាជការជាន់ខ្ពស់ តែក្រោយមកជំនួសមកវិញនូវគោរមងារ សម្តេច និង ឯកឧត្តម លោកជំទាវ វិញ ទើបគោរមងារនេះត្រូវបានធ្វើការផ្លាស់ប្តូរ ដោយបង្វែរមកផ្តល់ឲ្យសប្បុរសជនដែលបានបរិច្ចាគថវិកាក្នុងកិច្ចកសាងអភិវឌ្ឍប្រទេសជាតិវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ គោរមងារ “ឧកញ៉ា” ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយជាផ្លូវការរបស់នាយករដ្ឋមន្ត្រីបន្ទាប់ ពីមាននូវលិខិតការវាយតម្លៃពីគណៈកម្មការផ្តល់គោរមងារ និងគ្រឿងឥស្សរិយយស នៃទីស្តីការគណៈរដ្ឋមន្ត្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា សម្រាប់ ឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជការ ពាណិជ្ជករ និងសប្បុរសជន ដែលបានចូលរួមចំណែកបរិច្ចាគទ្រព្យធនជាមួយរដ្ឋាភិបាលមិនប្រាកដថា បានទទួលគោរមងារឧកញ៉ានោះទេ ល្គីណាតែបុគ្គលនោះបានបំពេញលក្ខ័ខណ្ឌកំណត់ទៅតាមអនុក្រឹត្យឆ្នាំ១៩៩៤ ដែលចែងអំពីគោរមងារ “ឧកញ៉ា” ថា សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារៈមានតម្លៃលើសពី ១០ម៉ឺនដុល្លារអាមេរិក ឡើងទៅ ត្រូវបានស្នើសុំព្រះរាជក្រឹត្យតែងតាំងជា “ឧកញ៉ា” និងគ្រឿងឥស្សរិយយសជាតិខាងស្ថាបនាជាតិថ្នាក់លេខ១ (ជាតូបការ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែក្រោយមកគឺមានអនុក្រឹត្យឆ្នាំ២០១៧ បានកែសម្រួលអនុក្រឹត្យឆ្នាំ១៩៩៤ ដោយប្តូរពី ១០ម៉ឺនដុល្លារអាមេរិក មកជា ៥០ម៉ឺនដុល្លារអាមេរិក វិញ ទើបរាជរដ្ឋាភិបាលអាចធ្វើការស្នើសុំព្រះរាជក្រឹត្យតែងតាំងជា “ឧកញ៉ា” រីឯការធ្វើជាអំណោយជូនរដ្ឋលើសពី ១០ម៉ឺនដុល្លារអាមេរិកវិញ ត្រូវទទួលបានត្រឹមគ្រឿងឥស្សរិយយសជាតូបការតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់ផងដែរ តាមរយៈការផ្តល់គោរមងារឧកញ៉ាជូនដល់ពាណិជ្ជករទាំងខ្មែរ រួមទាំងធុរជនបរទេសដែលកំពុងរកស៊ីបោះទុនវិនិយោគលើទឹកដីកម្ពុជា គឺពិតជាបង្ហាញសញ្ញាវិជ្ជមានជួយដល់ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ សង្គមកិច្ច សុខាភិបាល និងសេដ្ឋកិច្ចជាតិ៕