ក្រុមហ៊ុនទ្រី ភាព គ្រុប របស់អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានអភិវឌ្ឍន៍តំបន់កម្សាន្ត «ទ្រី ផាលេស រីសត Try Palace Resort Sihanoukville» នៅតំបន់ពយកំពេញ ឱ្យក្លាយទៅកន្លែងសម្រាកលំហែប្រកបដោយភាពទាក់ទាញនៅក្នុងក្រុងព្រះសីហនុ។


«ទ្រី ផាលេស រីសត» ត្រូវបានអ្នកឧកញ៉ា ទ្រី ភាព កែលំអនិងអភិវឌ្ឍន៍ ដោយបង្កើតជាឆ្នេរសិប្បនិម្មិត សាងសង់ផ្ទះសម្រាកលំហែប្រកបដោយភាពប្រណិត សាងសង់អាហារដ្ឋាន សាងសង់អាងសម្រាប់ហែលទឹក និងសួនច្បារសម្រាប់កម្សាន្តផងដែរ។
«ទ្រី ផាលេស រីសត» ជាកន្លែងសម្រាកលំហែដ៏ទាក់ទាញបំផុតសម្រាប់អ្នកទេសចរ។ ដោយសារទីតាំងនេះលយចូលជ្រៅមកក្នុងផ្ទៃសមុទ្រធ្វើឱ្យតំបន់នេះ បានភពប្រសព្វជាមួយវាយោបក់បោកខ្លាំងធ្វើឱ្យអ្នកទេសចរអាចស្រូបបាននូវខ្យល់សមុទ្រប្រកបដោយភាពបរិសុទ្ធ អាចគយគន់ទិដ្ឋភាព និងទេសភាពនានាយ៉ាងត្រជាក់ភ្នែក។ ជាពិសេសមានសភាពស្ងប់ស្ងាត់ដោយមិនមានការរំខានសំឡេងយានយន្តនានា ដែលជាការរំខានដល់ការសម្រាក និងការលំហែនោះឡើយ។ អ្វីកាន់តែពិសេសទៀតនោះ នៅតាមផ្ទះសម្រាកលំហែមានការរៀបចំស្នាក់នៅលក្ខណៈគ្រួសារ ប្រកបដោយភាពទាក់ទាញ មានអាងហែលទឹកផ្ទាល់ខ្លួន និងអាចរៀបចំពិធីផ្សេងៗលក្ខណៈគ្រួសារបានផងដែរ។
«ទ្រី ផាលេស រីសត» ជារមណីយដ្ឋានសម្រាកលំហែដ៏ស័ក្តិសមបំផុត សម្រាប់អ្នកទេសចរមកកាន់ខេត្តព្រះសីហនុ ដែលចង់លេងកម្សាន្តលក្ខណៈឯកជន ឬជាលក្ខណៈគ្រួសារ៕










