ឧកញ៉ា ឆាយ ស៊ីវលីន ត្រូវបានគេដឹងថា ជាស្ត្រីឆ្នើមមួយរូបមានឈ្មោះបោះសំឡេងច្រើនឆ្នាំមកហើយ នៅក្នុងវិស័យទេសចរណ៍កម្ពុជា។ មានតួនាទីជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រីបានចូលរួមចំណែកយ៉ាងខ្លាំងក្លាជំរុញឱ្យវិស័យនេះកាន់តែមានវឌ្ឍនភាព និងការរីកលូតលាស់ទៅមុខ។

បើទោះបីមានវ័យរៀងជ្រេបន្តិចទៅហើយ តែសម្រស់ដ៏ផូរផង់របស់លោកស្រីបានឲ្យធ្វើនារីគ្រប់គ្នាកោតសរសើរថា ពូកែថែរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យទៅទៀត។ ខណៈដែលលោកស្រីកំពុងមមាញឹកគ្រប់គ្រងមុខជំនួញលើសណ្ឋាគារលំដាប់ផ្កាយ៤ ដែលមានឈ្មោះថា Kingdom Angkor នៅក្រុងសៀមរាប។
ថ្មីៗ ឧកញ៉ា ឆាយ ស៊ីវលីន បានដឹកនាំគណៈប្រតិភូសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ទៅទស្សនកិច្ចកម្សាន្តសម្រាកលំហែកាយនៅតំបន់សក្ដានុពលលើវិស័យទេសចរណ៍នៅក្នុងតំបន់ឧទ្យានជាតិរាម ខេត្តព្រះសីហនុ ដែលមានភាពទាក់ទាញថ្មីៗ ដូចជា កោះថ្មី កោះរាជបុត្រ ឬកោះសំពោច ឆ្នេរមាស ឆ្នេរប្រាក់ ព្រែកលីវយី ព្រៃកោងកាង សណ្ឋាគារ បាងហ្កាឡូ ការដើរទស្សនាតាមក្នុងព្រៃជាដើម ប៉ុន្តែសុទ្ធតែធានាបាននូវការអភិរក្សធនធានធម្មជាតិនិងបរិស្ថានយ៉ាងខ្ជាប់ខ្ជួន។
យ៉ាងណា តាមរយៈទំព័រហ្វេសបុកលោកស្រី បានបង្ហោះរូបភាពអមជាមួយទេសភាពទេសចណ៍ដ៏ល្អដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជាផងដែរ៕














