អ្នកឧកញ៉ា លី ហួរ តែងតាំងតួនាទីថ្មីឲ្យមេធំក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្រេចតែងតាំង អ្នកឧកញ៉ា លាង ឃុន អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន ជីបម៉ុង គ្រុប ជាឧត្តមទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជីបម៉ុង គ្រុប បាន​និង​កំពុង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​កាន់​តែខ្លាំង​ឡើងៗ នៅក្នុងពិភពជំនួញនៅកម្ពុជា ក្រុមហ៊ុន ជីបម៉ុង ដែល​កំពុង​​ក្តោបក្តាប់​សេដ្ឋកិច្ច​កម្ពុជា​។ ការចាត់ចំណាត់ថ្នាក់នេះគឺ​ផ្អែក​ទៅ​លើ​សកម្មភាព​វិនិយោគ និងការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងខ្លា​របស់​ក្រុមហ៊ុននៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ភាពជោគជ័យទាំងនេះក៏គេមិនអាចមើលរំលងបានឡើយនូវសហគ្រិនឆ្នើមម្នាក់ គឺអ្នកឧកញ៉ា លាង ឃុន។

អ្នកឧកញ៉ា លាង ឃុន គឺជាពាណិជ្ជករម្នាក់ពោរពេញដោយសមត្ថភាពក្នុងការគៀងគរវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា តាមរយៈក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបាននឹងកំពុងវិនិយោគលើពហុវិស័យ ដូចជា៖ បុរី គ្រឿងសំណង់ ភេសជ្ជៈ ធនាគារ សណ្ឋាគារ ជាដើម។

អ្នកឧកញ៉ា លាង ឃុន គឺជាកូនប្រុសច្បងមហាសេដ្ឋីល្បីឈ្មោះរាប់ទសវត្សរ៍ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប។ លោកត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារអ្នកឧកញ៉ា ជាមួយម្តាយរបស់លោកគឺលោកជំទាវ ភាព ហៀក និងប្អូនប្រុសម្នាក់ទៀត ឧកញ៉ា លាង ម៉េង ជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង។

ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង រូបនេះ ក៏ជាអ្នកនៅពីក្រោយភាពជោគជ័យ និងការរីកចម្រើនដ៏អស្ចារ្យ ដែលជាក្រុមហ៊ុនវិនិយោគដោយខ្មែរសុទ្ធសាធមួយនេះ គឺកំពុងមានឥទិ្ធពលបង្កើតក្រុមហ៊ុនធំៗប្រមាណ១២ និងមានក្រុមហ៊ុន រោងចក្រ ជាបុត្រសម្ព័ន្ធជាច្រើនទៀត។

ក្រុមហ៊ុននេះ ក៏មានដៃគូទំនាក់ទំនងពាណិជ្ជកម្មនៅទូទាំងពិភពលោក ដូចជា ទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ដែលគ្រងទ្រព្យសម្បត្តិប្រមាណ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក៕