ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោមរងារ «ឧកញ៉ា» ដល់លោកស្រី ឡូវ ហ្គេចមុី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លោកស្រី គឺជាកូនស្រីពាណិជ្ជករ និងជាឥស្សរជនជាន់ខ្ពស់ម្នាក់ ឧកញ៉ា ឡូវ ហុឹង ជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោកស្រីក៏ជាម្ចាស់សំអាងដ៏ពេញនិយមល្បីឈ្មោះនៅខណ្ឌច្បារអំពៅ និងព្រែកតាមាក់ ខេត្តកណ្តាល ឈ្មោះ ជី អុឹម សំអាងការ (GM Embellishment)។
ឧកញ៉ា ឡូវ ហ្គេចមុី បានថ្លែងថា៖ មួយសន្លឹកដ៏មានន័យបំផុតសំរាប់ខ្ញុំ (ព្រះរាជក្រឹត្យ) អបអរសាទរជូនខ្លួនឯង នាងខ្ញុំសូមអរព្រះគុណដល់ព្រះមហាក្សត្រ ដែលបានផ្តល់គោរមងារថ្មីដល់នាងខ្ញុំផ្ទាល់។ នាងខ្ញុំសូមអរគុណដល់សម្តេចពុកសម្តេចម៉ែ អរគុណពុកម៉ែអ្នកមានគុណទាំង២ អរគុណសន្តិភាព!។
ទន្ទឹមនឹងនេះ លោកស្រី ក៏ជាសហគ្រិនស្រ្តីវ័យក្មេងពោរពេញដោយសមត្ថភាពក្នុងដឹកនាំមុខជំនួញ ជំរុញលើកទឹកចិត្តបុគ្គលិក និងជាសប្បុរសជនដែលតែងតែចូលរួមបរិច្ចាគទ្រព្យធនធានជាសម្ភារ ថវិកាជាមួយរដ្ឋាភិបាល រដ្ឋាបាលខេត្ត និងបណ្តាសមាគម អង្គការនានា។ ទាំងនេះជាសក្ខីកម្មសបញ្ជាក់ឲ្យសម្តេចតេជោនាយករដ្ឋមន្រ្តីស្នើសុំព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោកស្រី៕