លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រផ្តល់គោរមងារ ឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។


តាមរយៈព្រះរាជក្រឹត្យខាងលើ ដួង ហ្សូរីដា ជាពិធីការិនី និងជាអតីតតារាសម្តែងឆ្នើមមួយរូប បានបង្ហោះសារលើបណ្តាញសង្គម Facebook ថា៖ “អបអរសាទរ! បងប្រុស ហេង ឡុង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ ឧកញ៉ា។ នេះបញ្ជាក់ឱ្យឃើញពីភាពរីកចម្រើននៃប្រទេសជាតិ មាតុភូមិ ហើយជាកិត្តិយសនិងមុខមាត់សម្រាប់អ្នកសិល្បៈ។ ពិតជាស័ក្តិសមហើយ សម្រាប់ការហត់នឿយយូរឆ្នាំរបស់អ្នកទាំងពីរ ក្នុងការងារជួយអ្នកសិល្បៈគ្រប់ពេលវេលា”។

ចំណែកឯ ឧកញ៉ា លឹម ហេង ក៏បានឆ្លើយតបក្នុង Comment ផងដែរថា៖ “អបអរសាទរ! ឧកញ៉ាកាន់តែច្រើនកាន់តែល្អ ក្នុងការចូលរួមជួយការងារសង្គម និងសេដ្ឋកិច្ច”៕
