អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានជ្រើសតាំងជាទូតសុច្ឆន្ទៈធនាគារ ជីប ម៉ុង

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២២ធនាគារ ជីប ម៉ុង ដែលជាធនាគារពាណិជ្ជបែបឌីជីថលឈានមុខគេមួយនៅកម្ពុជា និងសិល្បៈការនីដ៏ល្បីល្បាញ អ្នកនាង ឱក សុគន្ធកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈជាផ្លូវការ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកនៃធនាគារ​ ជីប ម៉ុង លោក ចន ប៊ែល បានមានប្រសាសន៍ថា “យើងខ្ញុំ ពិតជាមានក្តីរំភើបរីករាយដែលបានចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ ជាមួយ អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាសិល្បៈការនីដ៏​ឆ្នើម​នៅកម្ពុជា ។ តំណែងទូតសុច្ឆន្ទៈនេះ គឺស័ក្តិសមបំផុតដោយសារអ្នកនាង គឺជាអ្នកដែលមានទស្សនវិស័យវែងឆ្ងាយ ចំពោះជម្រើសដៃគូហិរញ្ញវត្ថុ ដែលមានទំនុកចិត្តសម្រាប់ការរស់នៅបែបសម័យថ្មី​ ដែល​ស្របនឹងចក្ខុវិស័យរបស់​ធនាគារ ជីប ម៉ុងក្នុងការ ផ្ដល់ជូនដំណោះស្រាយហិរញ្ញវត្ថុដ៍សម្បូរបែប និងមានភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាទំនើប។”

ចំណែកអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រំភើបក្នុងការក្លាយជាទូតសុច្ឆន្ទៈរបស់ធនាគារ ជីប ម៉ុង ដែលជាធនាគារមួយមានចក្ខុវិស័យវែងឆ្ងាយ ផ្ដោតជាសំខាន់លើសេវាកម្ម និងផលិតផលទំនើប និងជឿនលឿន ដើម្បីបំពេញតម្រូវការអតិថិជន។ អ្នកនាងរីករាយក្នុងការចែករំលែក និងណែនាំបទពិសោធន៍ក្នុងនាមជាអតិថិជនផ្ទាល់របស់ធនាគារ ជីប ម៉ុង និងផ្សព្វផ្សាយ​​ឲ្យកាន់តែទូលំទូលាយពីផលិតផល និងសេវាកម្មថ្មីៗ​ ជូនដល់អតិថិជន និងបងប្អូនប្រជាពលរដ្ឋយើង។  ស្របនឹងការចុះហត្ថលេខា អ្នកនាងនឹងត្រៀមបង្ហាញខ្លួននៅក្នុងស្ប៉តពាណិជ្ជកម្មរបស់ធនាគារឆាប់ៗនេះ ដើម្បីបង្ហាញពីសក្ដានុពលដ៏សម្បូរបែបរបស់ធនាគារ ជីប ម៉ុង។

គួររំឭកផងដែរថា ធនាគារ ជីប ម៉ុង បានបើកដំណើរការតាំងពីឆ្នាំ២០១៩ និងជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មទាំង១៣ របស់ក្រុមហ៊ុន ជីប ម៉ុង។ បច្ចុប្បន្ននេះ ធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន១៣ និងភា្នក់ងារធនាគារជិត១៥០ទីតាំង។ ធនាគារមានផែនការពង្រីកសាខា និងភ្នាក់ងារធនាគារបន្ថែមទៀត ដើម្បីបង្កើននូវសក្តានុពល នូវក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មធនាគារ​យ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងស្រុក ជាពិសេស ដើម្បីអភិវឌ្ឍដៃគូអាជីវកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយទំនុកចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់សាខាធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនង 081/066 811 911 ឬតាមដានទំព័រហ្វេសប៊ុក Chip Mong Bank៕