ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ តទៅ មហាជនពីគ្រប់ទិសទី អាចចូលទស្សនាអគារក្រុមហ៊ុន ដាណា ទ្រី ដោយសេរីបាន។ នេះបើតាមការប្រកាសឱ្យដឹងពីលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នៅថ្ងៃនេះ។
លោកស្រី ទ្រី ដាណា បានបង្ហោះសារលើបណ្តាញសង្គម Facebook ថា៖ “សូមជម្រាបជូនដំណឹងដល់បងប្អូនតំណាងចែកចាយ ដៃគូអាជីវកម្មទាំងអស់ ឱ្យបានជ្រាបថា អគារពាណិជ្ជកម្មថ្មី នៃក្រុមហ៊ុន ដាណា ទ្រី គឺសម្រាប់បងប្អូនតំណាងចែកចាយទាំងតូច ទាំងធំ និងមហាជនទាំងអស់ អាចចូលដោយសេរី មិនថាក្នុងគោលបំណងថតរូបលេង ទស្សនាកម្សាន្ត ចូលទទួលព័ត៌មានពីការរកស៊ី ធ្វើអាជីវកម្មជាមួយក្រុមហ៊ុន ដាណា ទ្រី ជាដើម ឬចង់ជាវផលិតផលថែរក្សាសម្រស់ ប្រឹក្សាយោបល់ពីបញ្ហាសម្រស់ជាដើម មានផលិតផលល្អៗជាច្រើនរង់ចាំបងប្អូន។ ដូចនេះ ចាប់ពីថ្ងៃទី១០ ខែឧសភា តទៅ បងប្អូនតំណាងចែកចាយទាំងអស់ និងមហាជនពីគ្រប់ទិសទី អាចចូលទស្សនាអគារក្រុមហ៊ុន ដាណា ទ្រី ដោយសេរី”៕