ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានឧបត្ថម្ភថវិកា ១៦លានរៀល ដល់សាលាមធ្យមវិចិត្រសិល្បៈ។


ឧកញ៉ា ឡេង ប្រុស ថ្លែងប្រាប់ Oknha News ឱ្យដឹងថា៖ “សង្ឃឹមថា ថវិកាទាំងនេះ នឹងក្លាយជាចំណែកណាមួយចូលរួម កសាងធនធានមនុស្ស និងទិញសម្ភារៈសិក្សាស្រាវជ្រាវចាំបាច់ផ្សេងៗ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សននៅសាលាមធ្យមវិចិត្រសិល្បៈនេះ”។

ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រៅពីឧកញ៉ា ឡេង ប្រុស ក៏មានវត្តមានរបស់ លោកស្រីបណ្ឌិត សូ សុគន្ធារី តំណាងសាកលវិទ្យាល័យន័រតុន និងក្រុមការងារSPM eDOC ដែលជាអ្នកបង្កើតកម្មវិធីគេហទំព័របណ្ណាល័យអេឡិចត្រូនិក សម្តេចតេជោ ហ៊ុន សែន ដែលបាននាំយកអំណោយសប្បុរសធម៌ ជាសម្ភារៈប្រើប្រាស់មួយចំនួនដូចជា កុំព្យូទ័រចំនួន២០គ្រឿង តុកុំព្យូទ័រចំនួន២០ កាស់កុំព្យូទ័រចំនួន៣៥ និងសម្ភារៈសិក្សាផ្សេងៗទៀត ជូនសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីបានជាប្រយោជន៍ក្នុងការសិក្សា ក៏ដូចជាការស្រាវជ្រាវរបស់បុគ្គលិកមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ពិសេសសិស្សានុសិស្ស។


ជាមួយគ្នានេះ គណៈគ្រប់គ្រង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុនណាវ៉ាត្រាខ្នាតយក្ស ដែលមានសណ្ដានចិត្តសប្បុរសធម៌ជួយឧបត្ថម។



នេះជាកាយវិការដែលបង្ហាញឲ្យសាធារណៈ ជនបានដឹង បានឃើញអំពីកិច្ចសហការល្អរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ពិសេសបង្ហាញអំពីវប្បធម៌នៃការចែករំលែកក្រោមម្លប់សន្តិភាព ក្នុងការរួមចំណែក ណ្តុះបណ្តាលអ្នកជំនាន់ក្រោយលើវិស័យសិល្បៈវប្បធម៌។

