អ្នកឧកញ៉ា ឧកញ៉ា វិនិយោគ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសប្បុរសជនជាច្រើនរយនាក់បង្ហាញវត្តមានក្នុងកម្មវិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០២២។


កម្មវិធីនៅរាត្រីដ៏សែនសប្បាយរីករាយក្នុងកិច្ចការមនុស្សធម៌នេះ រៀបចំឡើងដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ពេជ្រ ច័ន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។

កម្មវិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គីនារាត្រីនេះថ្ងៃព្រហស្បតិ៍ម្សិលមិញ ឃើញវត្តមានអ្នកឧកញ៉ា ឧកញ៉ា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសប្បុរជនជាច្រើនរយនាក់បានចូលរួមពិសារអាហារក្នុងទឹកមុខសប្បាយរីករាយ បង្ហាញស្នាមញញឹមក្នុងនាមជាខ្មែរតែមួយ រួមគ្នាលើកិច្ចការមនុស្សធម៌ផងដែរ។
សូមទស្សនារូបភាពខាងក្រោម៖














