លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន KW Cambodia និង Khmer Real Estate យល់ថា ដើម្បីអាចក្លាយជាបុគ្គលជោគជ័យម្នាក់ ពុំចាំបាច់ទាល់តែមានដើមទុននោះទេ ប៉ុន្តែត្រូវចេះយកពេលវេលា និងជីវិតជាដើមទុន។

“១)មានឧកញ៉ាជើងចាស់ ដ៏គួរអោយគោរពម្នាក់និយាយថា ៖ គីម ហ៊ាង ឯងខិតខំអញ្ចឹង អាចហត់ណាស់ និងរវល់ណាស់ តែនឹងអាចក្លាយជាបុគ្គលជោគជ័យម្នាក់ជាមិនខានឡើយ!
២)គីម ហ៊ាង ចង់ស្រក់ទឹកភ្នែក រួចនិយាយថា ៖ ជាកូនកំព្រាម្តាយ ជាប់បាក់ឌុបឆ្នាំ ១៩៩៨ តែប្រលងចូលរួមមហាវិទ្យាល័យរដ្ឋមិនជាប់ទេ ហើយអត់លុយរៀនសាលាឯកជន!
៣)ត្រូវធ្វើការជាអ្នករត់តុ ពីម៉ោង ៦ល្ងាច ដល់ ២ភ្លឺ ស្នាក់នៅវត្តមហាមន្រ្តី បន្ទប់តូច និងរៀនភាសាអង់គ្លេសនៅព្រះវិហារ ទម្រាំសន្សំលុយបាន $២០០ ចូលរៀនមហាវិទ្យាល័យឯកជន!
៤)សង្ឃឹមថា អ្វីដែល គីម ហ៊ាង បានឆ្លងកាត់ នឹងក្លាយជាមេរៀនតូចមួយសម្រាប់យុវជនកម្ពុជាអោយតស៊ូ និងរឹងមាំឡើង!
៥)បើគិតថា មិនមានអ្វីជាដើមទុន ហេតុអ្វីក៏មិនយកពេលវេលា ៧/២៤ និងជីវិតជាដើមទុនទៅ! កូនអ្នកបាវិត ស្វាយរៀង គីម ហ៊ាង”។ លោកឧកញ៉ា បានលើកឡើងតាមរយៈសារលើបណ្តាញសង្គម នៅថ្ងៃទី០៦ ខែឧសភានេះ៕


