នៅថ្ងៃសៅរ៍ ទី០៧ ខែឧសភានេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលទើបទទួលបានងារជាឧកញ៉ា កាលខែកុម្ភៈ បានឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លារ ជូនដល់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោហៅកាត់ថា TYDA។

លោកឧកញ៉ា បានសរសេរជាសារថា៖ “ថ្ងៃនេះខ្ញុំបាទបានឧបត្ថម្ភថវិកា ៥០០០$ ជូនដល់គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ ដែលកន្លងមកបានខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដរហូតបានលទ្ធផលជាទីគាប់ចិត្តដល់ប្រជាជនទូទាំងប្រទេសរីករាយគ្រប់ៗគ្នា ហើយក៏សូមគោរពអរគុណដល់បងប្រុសបងស្រីទឹកចិត្តមហាមនុស្សធម៌ទាំងពីរគឺ ឯកឧត្តម អគ្គមេបញ្ជាការ ហ៊ុន ម៉ាណែត និងលោកជំទាវឧត្តមភរិយា ដែលបានខំប្រឹងអស់ពីកំលាំងកាយចិត្តដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដរហូតទទួលជោគជ័យក្នុងលទ្ធផលខ្ពស់ធ្វើអោយប្រជាជនសប្បាយរីករាយពេញផ្ទៃប្រទេស។ សូមគោរពជូនបងប្រុសបងស្រីជាទីគោរព និងក្រុមគ្រួសារទទួលបានសុខភាពល្អ ឈ្នះអស់មាសត្រូវ និងសម្រេចជោគជ័យកិច្ចការងារធំៗជូនជាតិជារៀងរហូត”។

