សមាគម​អ្នក​នាំ​ចេក​កូរ៉េ​​ចុះទៅដល់​ចម្ការ​ឧកញ៉ា ហ៊ុន​ ឡាក់ សិក្សា​នាំ​ចេក​លឿង​ទៅ​កូរ៉េ​នៅ​ឆ្នាំនេះ

ជុំវិញ​ឧកញ៉ា

កាលសប្តាហ៍មុននេះ សមាគមអ្នកនាំចូលកូរ៉េ និងធុរកិច្ចជនកូរ៉េ បានចុះទស្សនកិច្ចនៅចំការចេករបស់​ក្រុមហ៊ុន​ឧកញ៉ា ហ៊ុន ឡាក់ ដើម្បីពិនិត្យ និងសិក្សាពីដំណើរការផលិត ក្នុងការនាំចេញចេកស្រស់ជាផ្លូវការពីកម្ពុជាទៅប្រទេសកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធុរកិច្ចជនកម្ពុជា និងកូរ៉េខាងត្បូង បានកំពុងពិនិត្យលទ្ធភាព សិក្សានិតិវិធីក្នុងការនាំចេញផ្លែចេកស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារកូរ៉េ ដែលអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីជំនួបរវាងសមាគមអ្នកនាំចូលកូរ៉េ ប្រធានក្រុមហ៊ុន GADOSH និងតំណាងក្រុមហ៊ុន ឡងមេត អេហ្រ្គីខលឈ័ររបស់ឧកញ៉ា​ហ៊ុន ឡាក់ បង្ហាញសញ្ញាវិជ្ជមាន។

បើ​តាម​ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡងមេត អេហ្រ្គីខលឈ័រ បានប្រាប់បណ្តាញព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា ការនាំចេញចេកស្រស់ពីកម្ពុជាទៅប្រទេសកូរ៉េអាចនឹងធ្វើឱ្យក្នុងឆ្នាំនេះ ខណៈដែលភាគីទាំងពីរកំពុងពិភាក្សាគ្នា ដើម្បរៀបចំផែនការលម្អិត ពីប្រព័ន្ធនៃការដឹកជញ្ជូន តម្លៃ និងបញ្ហាភូតគាមអនាម័យ ដើម្បីឱ្យការនាំចេញផ្លែចេក ទៅកាន់ទីផ្សារកូរ៉េ ធ្វើឡើងជាប់ប្រចាំ និងមាននិរន្តភាពនៃការផ្គត់ផ្គង់។

កាលពីសប្តាហ៍មុននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំនិងសម្របសម្រួលឱ្យមានការជួបពិភាក្សាគ្នា រវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ធុរជនរបស់កម្ពុជាមួយចំនួន និងធុរកិច្ចកូរ៉េ ដើម្បីពិភាក្សា និងពិនិត្យលទ្ធភាព ក្នុងការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារកូរ៉េ។

ក្រោយជំនួបពិភាក្សាគ្នា ធុរជននៃប្រទេសទាំងពីរ បានបង្ហាញជាសញ្ញាវិជ្ជមាន ចំពោះផលិតផលកសិកម្មកម្ពុជា ជាពិសេសស្វាយ និងចេក ដែលនឹងបន្តពិភាក្សានៃដំណើរការនិតិវិធីនៃការនាំចេញផលិផលកសិកម្មបន្ថែមទៀត។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញផ្លែចេកស្រស់ ចំនួន ១០៣ ៦២៦.៨៤តោន ថយចុះ១៣.៤៦% ដោយនាំចេញទៅប្រទេសចិនចំនួន ៩៨ ៥៣០.២៦តោន និងប្រទេសវៀតណាមចំនួន ៥ ០៩៦.៥៨តោន៕