កាលពីព្រឹកថ្ងៃអាទិត្យ ទី៨ ឧសភា ឆ្នាំ២០២២ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia ទូទាំងប្រទេស និងលោកជំទាវ គង់ សំណាង បានរៀបចំកម្មវិធីជប់លៀងជួបជុំ អតីតភ្នាក់ងារលក់ ភ្នាក់ងារលក់ និងអ្នកចង់ក្លាយជាភ្នាក់ងារលក់របស់ KW Cambodia ទូទាំងប្រទេស។


កម្មវិធីជួបជុំមួយឈ្មោះថា “អនាគតកាលនៃអាជីវកម្ម KW Cambodia ឬ KWC Family Reunion 2022”។ ក្រៅពីកម្មវិធីជួបជុំ ប្រធាន និងសមាជិក KW Cambodia ទូទាំងប្រទេស នៅអគារ Premier Sen Sok ហើយ ក៏មានកម្មវិធីជប់លៀងដាច់ដោយឡែក Family Reunion 2022 នាល្ងាចថ្ងៃនោះ នៅបុរី វិមានសំណាងផងដែរ។


ថ្លែងក្នុងកម្មវិធីជួបជុំ មហាគ្រួសារ KW Cambodia ពេញមួយថ្ងៃនោះដែរ ឧកញ៉ាបណ្ឌិត គីម ហ៊ាង រួមទាំងប្រធានKW Cambodia ប្រចាំតំបន់ និងខេត្តផ្សេងៗ ក៏មានការឆ្លើយនូវសំណួរ និងការបកស្រាយទៅលើចំណុចសំខាន់ៗ មួយចំនួនដូចជា៖
1. តើ KW Cambodia បានជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ ក្នុងអំឡុងពេល ២០១៨-២០២២ នៅកម្ពុជា?
2. តើ Agent, ALC, MCA, TL, PC, MC ពិសេស KW Cambodia បានបង្កើតកំហុសអ្វីខ្លះក្នុងអំឡុងពេល ២០១៨-២០២២?
3. តើអនាគតនៃអាជីវកម្ម KW Cambodia ដែលជាយីហោក្រុមហ៊ុនអាមេរិកនៅកម្ពុជា នឹងទៅជាយ៉ាងណា?


បើតាម ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដដែលធ្លាប់បានបង្ហើបថា ចក្ខុវិស័យរបស់ KW Cambodia គឺក្នុងរយៈ១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹងប្រឹងប្រែងបើក ការិយាល័យឈរជើងរបស់ខ្លួនឱ្យបាន១០០ ទីតាំង ទូទាំងប្រទេស។ លោកថា ជាពិសេស នៅតាមខណ្ឌ ខេត្ត រាជធានី និងគ្រប់ស្រុក រួមទាំងប្រមូលភ្នាក់ងារឱ្យបានយ៉ាងតិចបំផុត ៧,០០០នាក់ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើន នៃវិស័យអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា។។



ក្រុមហ៊ុនអចលនទ្រព្យ Keller Williams Realty ដែលជាក្រុមហ៊ុនមេរបស់ KW Cambodia នៅខ្មែរនេះ មានមូលដ្ឋាននៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣។ Keller Williams Realty ហើយក៏ជាក្រុមហ៊ុនអចលនទ្រព្យដែលរកបានប្រាក់ចំណូលច្រើនជាងគេនៅសហរដ្ឋអាមេរិក និងក្នុងពិភពលោកនៅឆ្នាំ ២០១៧ គឺបានរហូតដល់ជាង ១០០០លានដុល្លារ ជាមួយភ្នាក់ងារសរុបចំនួន ១៦៥,៦៤២ នាក់ទូទាំងពិភពលោក។