អ្នកឧកញ៉ា គិត ម៉េង បង្ហាញពីសញ្ញាវិជ្ជមានសំខាន់ៗរបស់កម្ពុជា ជូនសហគមន៍ធុរកិច្ចអាមេរិក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកបង្ហាញសញ្ញាវិជ្ជមានសំខាន់ៗរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចអាមេរិក ដើម្បីបង្ហាញសក្តានុពលវិនិយោគនៅកម្ពុជា ពិសេសឈានទៅជំរុញការវិនិយោគរបស់អាមេរិកនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបង្ហាញនេះ ត្រូវបានធ្វើឡើងក្នុងឪកាស ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបជាមួយសហគមន៍ធុរកិច្ចអាមេរិក ដែលធ្វើឡើងរវាងតំណាងសហគមន៍ធុរកិច្ចអាមេរិក ជាមួយនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី ០៩ ខែឧសភាឆ្នាំ ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នាឪកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ដល់សហគមន៍ធុរកិច្ចអាមេរិក អំពីសក្តានុពលជាច្រើនដែលក្រុមហ៊ុនអាមេរិក អាចទៅវិនិយោគនៅកម្ពុជាបានបន្ថែមឱ្យកាន់តែច្រើនទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបើកចំហរសេដ្ឋកិច្ចទទួលអ្នកវិនិយោគជាតិ និងអន្តរជាតិ។

បន្ថែមពីនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានប្រាប់ដល់សហគមន៍ធុរកិច្ចអាមេរិក អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីការចាក់ស្រោចវ៉ាក់សាំងនៅកម្ពុជាបានជាង៩៣ភាគរយក្នុងចំនួនពលរដ្ឋសរុប ១៦លាននាក់ ដែលជាសញ្ញាវិជ្ជមានល្អសំរាប់ការវិនិយោគនៅកម្ពុជា។

ក្រៅពីនេះអ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីកម្ពុជា បានធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួន ដែលជាឪកាសល្អសំរាប់អ្នកវិនិយោគក្នុងការនាំចេញទំនិញទៅកាន់ពិភពលោក ។
ជាមួយគ្នានេះ តំណាងសហគមន៍ធុរកិច្ចអាមេរិកក៏បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលបានដែលជាឱកាសដ៏ល្អសំរាប់វិនិយោគិនបានជួបប្រាស្រ័យទាក់ទងគ្នា។ តំណាងសហគមន៍ធុរកិច្ចអាមេរិកក៏បានថ្លែង នូវការចាប់អារម្មណ៍អំពីសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងមានបំណងសការជាមួយវិនិយោគិនកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។


គួរបញ្ជាក់ដែរថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជ កម្មកម្ពុជាបំពេញទស្សនកិច្ចធុរកិច្ចទៅកាន់សហរដ្ឋ អាមេរិក ចាប់ពី ថ្ងៃទី ៨ ខែឧសភា ដល់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ និងអមដំណើរសម្តេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងអញ្ជើញចូលរួមព្រឹតិ្តការណ៍ធុរកិច្ចនានា ក្នុងអំឡុងពេលនៃ កិច្ចប្រជុំកំពូលអាមេរិក អាស៊ាន និង រៀបចំកម្មវិធីជំរុញធុរកិច្ចរវាង ប្រទេសទាំងពីរ រួមមាន ៖ជំនួបពាណិជ្ជកម្ម កម្ពុជា-អាមេរិក នៅទីក្រុងញ៉ូវយ៉ក ដែលមានការចូលរួម ពីក្រុមហ៊ុន អាមេរិក នៅញូយ៉ក និងក្រុមហ៊ុនកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច សេដ្ឋកិច្ច និងសិក្សាលទ្ធភាពសហការគ្នាទៅតាមវិស័យនីមួយៗ ព្រមទាំងនឹងជំនួបពាណិជ្ជកម្ម កម្ពុជា-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលនឹងមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មអាមេរិក ក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន សមាគម អាជីវកម្មសិទ្ធិពិសេសអាមេរិក និង ក្រុមហ៊ុនអាមេរិក និងកម្ពុជាជាច្រើន៕