លោកជំទាវ ឆុង សុភី ដែលជាភរិយារបស់ឧកញ៉ា សឿ សុវណ្ណ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ គ្រុប បានបន្ថែមមុខជំនួញថ្មីមួយទៀត គឺបើកហាងលក់គ្រឿងអលង្ការ កាលពីពេលថ្មីៗនេះ ក្រៅពីមុខជំនួយលក់អនឡាញ និងវិស័យអចលនទ្រព្យ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហាងថ្មីរបស់លោកជំទាវ ឆុង សុភី នេះមានឈ្មោះថា ស៊ីវហ្គេច ដាយមិន (Sivgech Diamond & Jewelry) ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហាងថ្មីនេះ មានលក់គ្រឿងអលង្ការដូចជា ខ្សែក ខ្សែដៃ ចិញ្ចៀនប្រុសស្រីដាំពេជ្រ ដែលអាចរចនាឡើងតាមការកម្មង់របស់ភ្ញៀវបាន។

គួរបញ្ជាក់ថា លោកជំទាវ ឆុង សុភី ក៏កំពុងប្រកបមុខជំនួញលក់ផលិតផលរក្សាសម្រស់យីហោ 24 Madam P ផងដែរ៕





