កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កន្លងទៅ ឯកឧត្ដម បណ្ឌិត ម៉ុង ឫទ្ធី បានទទួលសត្វកាំប្រមាចំនួន៥ក្បាលពីសប្បុរសជនម្នាក់ឈ្មោះអ៊ុំ ប៊ុនរ៉េត នេះបើតាមបង្ហោះលើផេកផ្លូវការរបស់ “ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី”។

ផ្អែកលើផេកផ្លូវការរបស់ “ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី” បានសរសេររៀបរាប់យ៉ាងដូចនេះថា ថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២០ ខ្ញុំបានទទួលអំណោយសត្វកាំប្រមាចំនួនប្រាំក្បាលពីក្មួយ អ៊ុំ ប៊ុនរ៉េត Bunreth Oum ដេីម្បីយកមកចិញ្ចឹមបីបាច់ថែរក្សា ការពារសម្រាប់ទុកអោយភ្ញៀវជាតិ អន្តរជាតិចូលមកទសនានៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ខ្ញុំសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសន្ដានចិត្ត ដ៏ល្អផូរផង់រកអ្វីមកព្រាបផ្ទឹមមិនបាននេះ ដោយសារតែពូជូនថវិការក្មួយមិនព្រមទទួលយកទេ ។”




