មួយរយៈចុងក្រោយនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសម្រុកដឹកនាំសកម្មភាពសាងសង់ជាមួយក្រុមការងារជាង កម្មករ និងបុគ្គលិកពាក់ព័ន្ធចុះជាប់ធ្វើសំណង់ដោយផ្ទាល់ ទាំងយប់ទាំងថ្ងៃ នៅគម្រោងបុរី ឡេង ណាវ៉ាត្រា រាជធានីភ្នំពេញ។ សកម្មភាពចុះត្រួតពិនិត្យការដ្ឋានសាងសង់ជាមួយកម្មករ និងពេលខ្លះ ថែមទាំងចុះប្រឡូកការងារដោយផ្ទាលដៃទៀតនោះ បានក្លាយទៅជាទម្លាប់ប្រចាំថ្ងៃមួយ របស់ស្ថាបនិកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ទៅហើយ។


បុរី ឡេង ណាវ៉ាត្រា រាប់ម៉ឺនកន្លែង នាពេលនេះ ធ្វើឡើងស្របពេលដែល ក្រុមហ៊ុន បាននឹងកំពុងសម្រុកអភិវឌ្ឍន៍លំនៅឋានតម្លៃទាប និងក្រោមមធ្យម ក៏ដូចជាពង្រីកខ្លួនដល់រាជធានី-ខេត្ត មួយចំនួន នៅទូទាំងប្រទេសកម្ពុជា។ ជាពិសេសថែមទៀតនោះ ក្រុមហ៊ុនក៏មានការធានាទៅលើគុណភាពសំណង់រយៈពេល ៤ឆ្នាំ ជូនអតិថិជន។


គម្រោងបុរី ឡេង ណាវ៉ាត្រា តម្លៃធូរថ្លៃជាងគេក្នុងតំបន់ មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ6A ស្ពានទី9 មានចម្ងាយត្រឹមតែ7kmពីវិមានឈ្នះៗ ដែលជាទីតាំងពោពេញដោយសក្តានុពល និងបណ្ដុំទៅដោយគម្រោងធំៗ កំពុងអភិវឌ្ឍន៍ឥតឈប់ឈរ។ ក្នុងគម្រោង មានលក់ផ្ទះប្រភេទអាជីវកម្មតម្លៃត្រឹមតែ 18,800$ និង 28800$ រួមទាំងប្រភេទវីឡាទោល ដែលមានតម្លៃចាប់ពី 39,900$ ដល់49,800$។

បច្ចុប្បន្ន ក្រុមហ៊ុន ក៏កំពុងប្រកាសជ្រើសរើស មេជាងជំនាញ ជាច្រើនផ្នែក ដើម្បីជួយជំរុញការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុនឱ្យកាន់តែឆាប់រហ័ស និងទាន់ពេលវេលាប្រគល់ផ្ទះជូនអតិថិជន។ ក្នុងនោះ ក្រុមហ៊ុនត្រូវការជ្រើសរើសក្រុមម៉ៅការ ក្នុងគម្រោងសម្រាប់ផ្ទះជាង 10000ល្វែង រួមមាន៖
1/ ជាងឆ្អឹង 100ក្រុម
2/ ជាងបូក រៀប 100ក្រុម
3/ ជាងការ៉ូ 500ក្រុម


អ្នកឧកញ៉ា វ័យក្មេង ល្បីល្បាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានបញ្ជាក់ផងដែរថា ៖ “ចំពោះលំនៅដ្ឋានដែលមានតម្លៃទាបក្រោមមធ្យម បុរីឡេង ណាវ៉ាត្រា បានដំណើរការឈានមុខគេនៅកម្ពុជា នាពេលបច្ចុប្បន្ន និងពេលអនាគត ហើយសម្រាប់វឌ្ឍនភាពបច្ចុប្បន្ន បុរី ឡេង ណាវ៉ាត្រា យើងខ្ញុំ ក៏បាននឹងកំពុងអភិវឌ្ឍគម្រោងនៅរាជធានី-ខេត្ត ផ្សេងៗទៀតទូទាំងប្រទេសកម្ពុជាផងដែរ៕



