លោក ឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសលើផេកផ្លូវការរបស់លោកថា ប្រសិនបើ បងប្អូនកសិករយើង មានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់ ក្រុមហ៊ុនលោកឧកញ៉ា នឹងទទួលទិញ សូមទំនាក់ទំនងលេខទូរសព្ទ័ 098 888 265, 098 888 264។

ផ្អែកលើផេកផ្លូវការរបស់ “ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី” បានសរសេររៀបរាប់យ៉ាងដូចនេះថា (ថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២០ ក្រុមការងាររបស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រមូលរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀតដើម្បីនាំចេញទៅកាន់ប្រទេសបារាំងដែរជាជើងទី ១៤ ក្នុងឆ្នាំ២០១៩-២០២០ទំនិញទាំងអស់នេះនឹងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង QR0971 មានចំនួន ១២ ប៉ាឡែត ៨៣៣ កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៥០០០គីឡូក្រាម។ ហើយប្រសិនបើ បងប្អូនកសិករយើង មានផ្លែស្វាយកែវរមៀតដែល ចង់វេចខ្ចប់ រឺក៏បានវេចខ្ចប់ហើយ មានបំណងចង់លក់សូមទំនាក់ទំនងលេខទូរសព្ទ័ 098 888 265, 098 888 264។)





