យុវជន ឬយុវវ័យនាពេលបច្ចុប្បន្នតែងតែមានក្តីស្រមៃចង់មានមុខរបរផ្ទាល់ខ្លួន ខណៈមនុស្សមិនតិចទេគិតថា អ្នករកស៊ីឆាប់មានជាងអ្នកធ្វើការ។ ការណ៍និយាយបែបនេះ ដោយសារឃើញអ្នកមានជាច្រើនសុទ្ធតែជាអ្នករកស៊ីធំៗ។
ឧកញ៉ា ហ៊ួត ជា ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ហ៊ួត ជា លក់គ្រឿងសំណង់ ហើយក៏ជាម្ចាស់បុរី ហ៊ួត ជា បានបង្ហើបផងដែរនូវមុខរបរដែលប្រជាពលរដ្ឋគួរចាប់ផ្តើមចេញរកស៊ី ឆាប់រហ័សនឹងជោគជ័យ ស្របពេលមានមនុស្សភាគច្រើនតែងប្រកបរបរទាំងនេះ ហើយក្លាយជាអ្នកមានទ្រព្យ មានវីឡា និងរថយន្តស៊េរីទំនើបៗជិះ។
បើតាមសហគ្រិនឆ្នើមក្នុងវិស័យគ្រឿងសំណង់ និងអចលនទ្រព្យរូបនេះគូសបញ្ជាក់ពីមុខរបរចំនួន ១០ ដែលអ្នកចង់បង្កើតមុខរបរ ឬអាជីវកម្មភាគច្រើនគួរតែគិតដល់រួមមាន៖
១. វិស័យអចលនទ្រព្យ លោកថាប្រជាពលរដ្ឋ និងសេដ្ឋីមួយចំនួននៅកម្ពុជាកំពុងតែប្រកបរបរនេះ ដែលមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន មិនថាតែនៅភ្នំពេញទេ សូម្បីនៅតាមបណ្ដាខេត្តនានាក៏កំពុងតែរីកចម្រើនខ្លាំងផងដែរ ដូចជាទិញលក់ដី និងសាងសង់ផ្ទះ បុរី សម្រាប់លក់ជាដើម។
២. មុខរបរ លក់Online របរនេះមានអទិភាពខ្ពស់សម្រាប់មនុស្សស្រី ដោយសារចំណេញទាំងពេលវេលា និងទីកន្លែងសម្រាប់លក់ ។ ពេលខ្លះគ្រាន់តែមានក្នុងបន្ទប់មួយសម្រាប់ Live លក់ក៏ជាការស្រេច មិនចាំបាច់ចំណាយថវិការសម្រាប់ជួល ឬទិញតូបសម្រាប់បង្កើតរបរ Online នេះឡើយ។
៣. សំណង់ សាងសង់ និងដេគ័រ វិស័យសម្ភារៈសំណង់ សាងសង់ និងដេគ័រនេះក៏មានសក្កានុពលណាស់ដែរនាពេលបច្ចុប្បន្ន ។ លោកបន្ថែមថា វិស័យទី៣នេះ ទទួលបានប្រាក់ចំណេញឥតដែនកំណត់ ព្រោះមិនថារដូវប្រាំង ឬរដូវវស្សានោះទេគឺគេត្រូវការគ្រប់
ពេលសម្រាប់ប្រើប្រាស់។
៤. ធនាគារ ហិរញ្ញវត្ថុ ឬបញ្ជាំ មុខរបរទី៤នេះ ជាមុខរបរសម្រាប់អ្នកមានធនធានខ្ពស់ សម្រាប់អ្នកដែលមិនសូវមានធនធានក៏អាចធ្វើទៅតាមកម្រឹតបានដែរ ដូចជាបង្តើតក្រុមហ៊ុនដាក់បញ្ចាំជាដើម។
៥. អេឡិចត្រូនិច ឬបច្ចេកវិទ្យា មុខរបរនេះទាមទារឲ្យមានចំណេះដឹងខ្ពស់ បពិសោធន៍ និងការស្វែងរកអ្វីដែលថ្មីៗ ដើម្បីឲ្យអាជីវកម្មនេះកាន់តែមានប្រសិទ្ធិភាព។
៦. លក់សម្ភារៈកូនក្មេង សម្ភារៈកូនក្មេង ឬ Baby Mart នេះគឺមិនអាចខ្វះបានទេ ខណៈបច្ចុប្បន្ននេះមាន Brand ល្បីៗរបស់កូនខ្មែរជាច្រើនដែលមានសាខាចាប់ពី ៥-១០កន្លែងក៏មានដែរ។
៧. វិស័យសុខាភិបាល មានដូចជា គ្លីនិក ឱសថស្ថាន លក់សម្ភារៈ ថែរក្សាសុភាព ជារបរដែលកំពុងពេញនិយម និងមានសារៈសំខាន់សម្រាប់កម្ពុជា។
៨. វិស័យអប់រំ ផ្តោតទៅលើសាលារៀន ការសរសេរជាសៀវភៅ ឬបើកបណ្ណាល័យជាដើម។ ដោយសារកម្ពុជាស្ថិតនៅ់់ក្នុងប្រទេសកំពុងអភិវឌ្ឈន៍ ដូច្នេះមនុស្សភាគត្រូវការទិញសៀវភៅយកទៅរៀនខ្លួនឯងដើម្បីទទួលបានចំណេះដឹង។
៩.ម្ហូបអាហារ ឬ ភោជនីយដ្ឋាន: គឺជាមុខរបរល្អនិងពេញនិយម ព្រោះនៅកន្លែងណាក៏ត្រូវការញ៉ាំ ឬកន្លែងសប្បាយដែរ។ វាជារបរមួយដែលអាជីវករគួរតែគិតដល់។
១០.ក្រុមហ៊ុនដឹកជញ្ជូនឬបញ្ញើ មុខរបរចុងក្រោយ នេះក៏មានសារ:សំខាន់ណាស់ដែរ ព្រោះបច្ចុប្បន្ន ទំនិញភាគច្រើនគេតែងតែផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូន។ របរនេះផងដែរក៏មិនទាន់មានអ្នកស៊ីប៉ុន្មានទេ ដូច្នេះឱកាសនៃការបង្កើតក៏មានអាទិភាពខ្ពស់៕
លោកឧកញ៉ា ហ៊ួត ជា បានផ្តល់តំបូន្មានថា៖ «ខ្ញុំត្រូវតែព្យាយាមជានិច្ច ព្រោះការជោគជ័យមិនបានមកដោយងាយៗទេ។ ត្រូវធ្វើជាមនុស្សរឹងបុឺងដាច់ខាតកុំផ្តេកផ្តួលលើព្រេងវាសនា និងទន់ជ្រាយអោយសោះ»៕