អ្នកឧកញ៉ា គួច ម៉េងលី ប្រាប់គន្លឹះក្លាយជាមនុស្សពូកែរកស៊ី

ជុំវិញ​ឧកញ៉ា

បច្ចុប្បន្ននេះមនុស្សម្នាក់ៗជាទូទៅ តែងមានគំនិតចង់បង្កើតមុខរបរឬអាជីវកម្មខ្លួនឯងជាជាង ធ្វើការឲ្យគេ។ ទន្ទឹមនឹងនោះមានបុគ្គលមួយចំនួនបានចេញមកបង្កើតអាជីវកម្មខ្លួនឯង ហើយទទួលបានជោគជ័យខ្លាំងដោយសារពួកគេយល់ដឹងពីគន្លឹះនៃការរកស៊ី ឬអាចនិយាយម្យ៉ាងទៀតថា អ្នករកស៊ីឥឡូវមានភាពវៃឆ្លាតមើលតម្រូវការខ្ពស់របស់អតិថិជន ហើយដាក់ឱ្យចំគោលដៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាវេជ្ជបណ្ឌិតផ្នែកសុខភាពទូទៅផង និងជាអគ្គនាយកក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន ដែលមនុស្សភាគច្រើនបានស្គាល់និងចាត់ទុកថា ជាសហគ្រិនជោគជ័យដ៏ឆ្នើមប្រចាំកម្ពុជា។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ាក៏បានថ្លែងថា ប្រសិនបើអ្នកដែលចង់រកស៊ី ឬបង្កើតអាជីវកម្មខ្លួនឯង តែមិនទាន់មានលទ្ធភាព និងបទពិសោធន៍គ្រប់គ្រាន់ទេ ត្រូវធ្វើការឲ្យគេសិន។ លោកថា ការធ្វើបែបនេះប្រៀបដូចជាទៅរៀនមិនបង់លុយ ចាត់ទុកកន្លែងធ្វើការប្រៀបដូចជាផ្ទះរបស់ខ្លួន និងរៀនសូត្របន្ថែមពីការងារដើម្បីទទួលបានបទពិសោធន៍យកមកបង្កើតមុខរបរផ្ទាល់ខ្លួន ទើបពេលចាប់ផ្តើមមុខរបរខ្លួនឯង មិនសូវមានកំហុស​ និងឆាប់ទទួលបានផ្លែផ្កាលឿនពីអាជីវកម្មរបស់ខ្លួន។

អ្នកឧកញ៉ាបន្ថែមទៀតថា ប្រសិនបើគេឲ្យរៀន គឺត្រូវរៀនឲ្យចេះហើយយកជំនាញដែលធ្លាប់រៀន ទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងក្លាយជាអ្នកជំនាញដ៏អស្ចារ្យក្នុងការប្រកបអាជីវកម្មរបស់ខ្លួនទទួលជោគជ័យ។

យ៉ាងណា អ្នកឧញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តល់ដំន្មានមួយឃ្លាថា៖ « ភាពក្រីក្រ ពុំមែនជាហេតុផល ដែលធ្វើឲ្យយើងមិនអាចអភិឌ្ឍបានឡើយ»៕