យុទ្ធនាការចែកសៀវភៅសរសេរ១ម៉ឺនក្បាលរបស់លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា មិនទាន់បញ្ចប់នៅឡើយនោះទេ លោកឧកញ៉ាចិត្តធម៌រូបនេះ កំពុងតែចុះទៅតាមទីជនបទដាច់ស្រយាលជាបន្តបន្ទាប់ ។ ថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត បានដឹកនាំក្រុមម៉ូតូធំមួយក្រុម នាំសៀវភៅនំ ព្រមទាំងថវិកាមួយចំនួន ទៅដាច់ស្រយាល១ទឹកដីខេត្តកំពង់ធំ។

ការចុះទៅធ្វើកិច្ចការសប្បុរសដើម្បីជា ប្រយោជន៍ដល់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សីខាងលើនេះ គឺ ឧកញ៉ា ចិត្តធម៌ ភិរម្យ វិចិត្រដារ៉ា នឹងក្រុមម៉ូតូធំ SEDARAH Mc cambodia នាំគ្នាជិះពីរាជធានីភ្នំពេញ ទៅដល់ទីតាំងចែក សៀវភៅនោះតែម្ដង ដែលសកម្មភាពនេះបានធ្វើកាលពីថ្ងៃទី 18 ខែ មករា ឆ្នាំ 2020 កន្លងទៅ។ ទីតាំងសាលាដាច់ស្រយាលនោះ ស្ថិតនៅភូមិ ទៀមចាស់ ឃុំ កំពង់ ស្វាយ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ឈ្មោះសាលាបឋមសិក្សា”ទួលក្បិល”។

លោកឧកញ៉ាបណ្ឌិត ចិត្តធម៌ ភិរម្យ វិចិត្រដារ៉ា បានប្រាប់ថា ក្រុមរបស់លោក ដែលមានគ្នាជាង២០នាក់ បានជិះម៉ូត តាំងពីភ្នំពេញ រហូតដល់ទីតាំងតែម្ដងត្បិតអី ស្ថានភាពផ្លូវនៅទីនោះ មានការលំបាកស្មុគស្មាញ ពិបាកក្នុងការធ្វើដំណើរទៅមកដោយរថយន្ត ។

ទោះបីជាការចុះទៅជួយឧបសគ្គផ្លូវលំបាក
ឆ្ងាយ មានការនឿយហត់បែបណាក្ដី
លោកឧកញ៉ាថ្លែងថា
ក្រុមការងារពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានធ្វើកិច្ចការសប្បុរសធម៌
ចំគោលដៅបែបនេះ។
សាលាបឋមសិក្សា
ទួលក្បិលមានសិស្សសរុប
522 នាក់ គ្រូសរុប19
នាក់ក្នុងនោះសិស្សម្នាក់ៗទទួលបានសៀវភៅ3
ក្បាលប៊ិច 2 ដើម
នំ១កញ្ចប់
ចំណែកលោកគ្រូអ្នកគ្រូទទួលបានថវិកាចំនួន
3 ម៉ឺនរៀល។

វាជាសៀវភៅសរសេរធម្មតាប៉ុន្តែមានលក្ខណៈពិសេស ត្បិតអៅនៅលើក្របសៀវភៅ បានសរសេរបង្ហាញពីគោលដៅរបស់មនុស្សម្នាក់ៗដែលចង់បាននាថ្ងៃអនាគត ថាតើចង់ធ្វើអ្វី? អ្នកជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូបង្វឹក?ឬ គណនេយ្យករ ជាដើម រួមនឹងពាក្យដាស់តឿនមួយចំនួន ដល់មនុស្សទូទៅ សុទ្ធតែត្រូវបានបោះពុម្ពលើក្រប សៀវភៅចំនួន១ម៉ឺនក្បាល របស់ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា សម្រាប់ចែកជូនដល់សិស្សតាមនៅសាលាក្រីក្រ តាមទីជនបទនាក្នុងប្រទេសកម្ពុជា។

តាមការបញ្ជាក់ យុទ្ធនាការចែកសៀវភៅសរសេរ១ម៉ឺនក្បាលរបស់លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា ធ្វើបាន៧លើកមកហើយ ក្នុងនោះ ខេត្ត ស្វាយរៀង ៣លើក ខេត្ត កំពង់ឆ្នាំ៣លើក នឹង ខេត្ត កំពង់ធំ១លើក ឆាប់ៗនេះគ្រោងចុះទៅចែកនៅ ទីដាច់ស្រយាល១កន្លែងទៀតនៅ ខេត្ត តាកែវ ហើយយុទ្ធនាការនេះ គ្រោងបញ្ចប់នៅ ក្នុងអំឡុងខែ កុម្ភៈ ឆ្នាំ ២០២០ខាងមុខនេះ។

ជាមួយនឹងកិច្ចការជួយដល់សង្គមពិសេសលើវិស័យអប់រំនេះ បន្ទាប់ពីបញ្ចប់យុទ្ធនាការចែកសៀវភៅ១ម៉ឺនក្បាលខាងលើ លោកឧកញ៉ាបណ្ឌិត មានផែនការធ្វើបណ្ណាល័យចល័តបន្ថែមទៀត ហើយបណ្ណាល័យនោះ នឹងធ្វើដំណើរដឹកសៀវភៅជាច្រើនពាន់ក្បាល ចែកជូនសិស្សានុសិស្សក៏ដូចជាប្រជាជន បានអានទៅ តាមទីដាច់ស្រយាល ។ អ្វីដែលជាការលើកទឹកចិត្តដល់អ្នកអានសៀវភៅ លោក ឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា នឹងរៀបចំជាប្រាក់លើកទឹកចិត្ត អានសៀវភៅចប់ត្រឡប់ទៅផ្ទះវិញថែមទៀត មានន័យថា អានសៀវភៅបានលុយ បានទាំងចំណេះដឹង ៕
























