ឧកញ៉ា ហេង បូរិន ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៨៨ឆ្នាំ ឈានចូល ៨៩ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។


នាឱកាសដ៏មហាប្រសើរនេះ ឧកញ៉ាអគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងក្រុមគ្រួសារ ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចអគ្គមហាពញាចក្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ ក្នុងបេសកកម្មដ៏ខ្ពស់ខ្ពស់ និងជាប្រវត្តិសាស្ត្រ ក្នុងតួនាទីជាស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីមាតុភូមិកម្ពុជាដ៏រុងរឿង៕