ឧកញ៉ា លី វាសនា ដឹកនាំបង្កើតសមាគមពាណិជ្ជកម្មឥស្លាមកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី វាសនា អគ្គនាយកក្រុមហ៊ុនវាសនាម៉ារីយ៉ាអិនវេសមេនគ្រុប និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និង​ក្រុមសហស្ថាបនិក បានបង្កើត​និងទទួលបាននូវការប្រកាសទទួលស្គាល់​ការចុះបញ្ជីសមាគម​ជាផ្លូវការមួយ​ឈ្មោះ​ថា “សមាគមពាណិជ្ជកម្មឥស្លាមកម្ពុជា”​ (​ Cambodia Islamic Business Association ហៅកាត់ថា​ CIBA )។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថានៅប្រទេសកម្ពុជាមានសមាគម និង​ អង្គការខ្មែរឥស្លាមជាច្រើន​ បាននិងកំពុងប្រតិបត្តិការណ៍​នៅ​តាម​សហគន៍លើវិស័យមនុស្សធម៌និងអប់រំ -ល-​។ ដោយឡែកពេលនេះលោកឧកញ៉ា​ លី​ វាសនា​ និង​លោក​ជំទាវ​ ដាតុ​ (​ឧកញ៉ា​ )​ ម៉ាន​ ម៉ារីយ៉ាន​ ដែលជាអ្នកជំនួញ​ខ្មែរឥស្លាម​ និងត្រូវបានកត់សម្គាល់ថា​ជាសហគ្រិន​ខ្មែរ​ឥស្លាមវ័យក្មេងផងដែរនោះ បានបង្កើតសមាគមពាណិជ្ជកម្មឥស្លាមកម្ពុជា​ ដើម្បីចូលរួមអភិវឌ្ឈន៍សហគមន៍ខ្មែរ ជាពិសេសខ្មែរឥស្លាមក្នុងវិស័យពាណិជ្ជកម្ម ដែលលោកគិតថាបច្ចុប្បន្នវិស័យនេះ​ជាវិស័យអទិភាព សម្រាប់ចូល​រួម​អភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។

លោកឧកញ៉ាបន្តថា សមាគមនេះក៏និងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង​ សាមគ្គីភាពរវាងពាណិ្ជករ និង​ពាណិជ្ជករ​ខ្មែរឥស្លាម ពាណិជ្ជករទូទៅដែលមិនមែនជាឥស្លាម តាមរយៈកម្មវិធីជួបប្រជុំផ្សេងៗ ហើយលោក​ឧកញ៉ា​ ក៏បានប្រកាសសូមគោរពអញ្ជើញពាណិជ្ជករទូទៅ និងពាណិជ្ជករខ្មែរឥស្លាម​ទាំងអស់​គាំទ្រនិង​ចូលរួម​ទាំងអស់គ្នា​ ។

លោកឧកញ៉ា​ បានមានប្រសាសន៏ថា​ គោលបំណងដែលលោកឧកញ៉ាបង្កើតសមាគមពាណិជ្ជកម្ម​ឥស្លាមកម្ពុជា​នេះឡើង គឺមានបំណង​ ចងក្រង​ និងបង្កើតសាមគ្គីភាពរវាងអាជីវករ​ សហគ្រិន​ អ្នកជំនួញ​ វិនិយោគិន​ នានា​ ដើម្បី​ផ្លាស់ប្តូរ​គំនិត​ ចំណេះដឹង​ បទពិសោធន៏​ លើវិស័យពាណិជ្ជកម្ម​ ដោយឧកញ៉ាប្រធានសមាគម​លើក​ឡើង​ថា​ សមាគមនេះនិង​ខិតខំ​ លើកស្ទួយ​ គាំទ្រ​ បណ្តុះបណ្តាលចំនេះដឹង​ពត៌មានពាណិជ្ជកម្ម​ ជំរុញ​ កៀងគរ​ ​រក​ដៃគូរ​ និងសហកាដឹកនាំសហគ្រិន និងសហគ្រិនដែលទើបបង្កើតថ្មីចូលទៅក្នុងវិស័យពាណិជ្ជម្ម​ ​ និងអាចចូល​ទៅ​ក្នុងទីផ្សារពាណិជ្ជកម្ម​ និងសេដ្ឋកិច្ចសកលលោក​ ព្រមទាំងចូលរួមជាមួយស្ថាប័ន​ពាណិជ្ជកម្មនិងសង្គម​នានា​ ដើម្បីអោយមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចដល់សមាជិក​ សមាជិកា​ ឬសហគ្រិន​ និងប្រទេសជាតិ​ ។

ដូច្នេះលោកឧកញ៉ា​ បានអំពាវនាវដល់​សហគ្រិន​ អ្នកជំនួញ​ អ្នកវិនិយោគិន​ ដែលកំពុងប្រកបអាជីវកម្ម​នានា​ ដូចជាវិស័យកសិកម្ម​ សិប្បកម្ម​ ពាណិជ្ជកម្ម​ សេវាកម្ម​ ទេសចរណ៏​ សំណង់​ និងវិស័យអចលនវត្ថុ ជាដើម
អាច ចូលរួមជាសមាជិក​-សមាជិកាសមាគមពាណិជ្ជកម្មឥស្លាមកម្ពុជាបាន​​​។ ហើយលោកឧកញ៉ា​ បន្ថែម​ថា​សមាគមនេះ​មានគោលដៅជ្រើសរើសតែងតាំងសមាជិក​​ សមាជិកា​​មួយចំនួន​ ជាប្រធានសាខាសមាគម​ពាណិជ្ជកម្មឥស្លាមកម្ពុជាប្រចាំ ២៥ រាជធានី ខេត្ត​​ ក្រុងទូទាំងព្រះរាណាចក្រកម្ពុជាផងដែរ​​ ដើម្បីអោយងាយ​ស្រួល​ក្នុងការប្រតិបត្តិការងារសមាគម៕