សៀមរាប ជាខេត្តដែលមានចរន្តសេដ្ឋកិច្ចខ្លាំងមួយរបស់ប្រទេសកម្ពុជា ជាពិសេសគឺវិស័យទេសចរណ៍។ កត្តាសម្បូរភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានធ្វើឱ្យបណ្តាអ្នកមានៗ និងសេដ្ឋីស្រុកខ្មែរជាច្រើន កំពុងប្រកបមុខជំនួញនៅទីនោះ។ ថ្ងៃនេះឧកញ៉ាញ៉ូ សូមណែនាំឱ្យស្គាល់ អ្នកឧកញ៉ា និងឧកញ៉ាល្បីៗ ដែលកំពុងរកស៊ីនៅខេត្តសៀមរាប ដែលមានដូចខាងក្រោម៖
១. អ្នកឧកញ៉ា គិត ម៉េង ៖ ម្ចាស់ក្រុមហ៊ុន Cellcard, ធនាគារ Wing និងក្រុមហ៊ុនជាច្រើនទៀត

២. អ្នកឧកញ៉ា សុខ គង់ ៖ ម្ចាស់សណ្ឋាគារសុខាសៀមរាប និងក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច

៣. អ្នកឧកញ៉ា សៀង ណាំ ៖ ម្ចាស់សណ្ឋាគារស៊ីធីអង្គរ និងម្ចាស់បុរី សៀង ណាំ

៤. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ៖ ម្ចាស់គម្រោងដីឡូត៍ និងម្ចាស់បុរី ឡេងណាវ៉ាត្រាសៀមរាប

៥. អ្នកឧកញ៉ា គួច ម៉េងលី ៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (សាលា Aii និង AIS)

៦. ឧកញ៉ា សួរ វីរៈ ៖ ម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាសៀមរាប

៧. ឧកញ៉ា ហេង វ៉ាន់ដា ៖ ម្ចាស់សាលា វ៉ាន់ដាគណនេយ្យ សាខាសៀមរាប

៨. ឧកញ៉ា ង៉ូវ សៀមឈុន ៖ ម្ចាស់សណ្ឋាគារអង្គរមីរ៉ាខល

៩. ឧកញ៉ា ហ៊ុយ ភៀវ ៖ ម្ចាស់ចម្ការស្វាយចន្ទី និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ

១០. ឧកញ៉ា ខេមរៈ សិរីមន្ត ៖ ម្ចាស់គម្រោងដីឡូត៍ក្បែរក្រុងសៀមរាប
