លោកជំទាវ ម៉ន ដានី និងស្វាមីឧកញ៉ា ឃុនថាវង្ស ផនផាន់ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ KP Developer Land & House KP Morn Dany បានយករថយន្តស្ព័រទំនើបៗ ដែលមានតម្លៃរាប់លានដុល្លារជាច្រើនគ្រឿង ដើម្បីជួយផ្សព្វផ្សាយ និងគាំទ្រដល់ភាពយន្តខ្មែររឿង “គ្រោះជីវិតកូវីដ-១៩”។

លោក ហ៊ុយ យ៉ាឡេង ដែលជាអ្នកនិពន្ធ និងដឹកនាំសម្តែងរឿង “គ្រោះជីវិតកូវីដ-១៩” ដោយរូបលោកផ្ទាល់ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីម្សិលមិញថា៖ “ខ្មែរគិត ខ្មែរធ្វើ ខ្មែរជួយខ្មែរ ខ្មែរអាចធ្វើបាន ខ្មែរជួយគាំទ្រភាពយន្តខ្មែរ ពាក្យនេះព្រឹត្តិការណ៍នេះកើតឡើងទៅបាន ដោយសារតែមានការគាំទ្រពីលោកឧកញ្ញ៉ា ឃុនថាវង្ស ផងផាន់ និង លោកជំទាវ ម៉ន ដានី ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ KP Developer Land & House KP Morn Dany ដែលបានចូលរួមគាំទ្រភាពយន្តខ្មែរ”។

ផលិតកររូបនេះ បានបន្តថា៖ “ពួកយើងមិនដែលស្គាល់គ្នាពីមុនមកទេ តែបងប្រុសបង ស្រីក្រោយទស្សនាភាពយន្តខ្ញុំហើយ បងទាំងពីរគិតថា ភាពយន្តនេះមានតម្លៃគួរតែកូនខ្មែរបានមើលទាំងអស់ គ្នាដូចនេះបងជួយទិញ ២០០០សំបុត្រ សម្រាប់បងប្អូនខ្មែរ អាចទៅយកបាននៅអេដេនហ្គាដេនល្ងាចនេះម៉ោង៤ ហើយមិនតែប៉ុណ្ណោះបងបានយករបស់មានតម្លៃ រាប់លានមកហ៊ុំព័ទ្ធភាពយន្តនេះ ដើម្បីលើកតម្កើងភាព យន្តខ្មែរបងប្អូនអាចមកថតរូបបាន យើងនៅកម្មវិធីល្ងាចនេះ១ថ្ងៃទៀតចាប់ម៉ោង៣ទៅ សូមលើកម្រាម១០ ថ្លៃងអំណរគុណបងប្រុសបងស្រី សូមបួងសួងសូមបងប្រុសបងស្រីមានសុខភាពល្អ និងជោគជ័យជានិរន្តរ៍”៕




