អ្នកឧកញ៉ា សៀង ណាំ និងឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយស ពីសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានសភា នៃសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក ប្រគល់ជូនសញ្ញាប័ត្របណ្ឌិតកិត្តិយស កាលពីរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ City Angkor ខេត្តសៀមរាប។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA ជូនចំពោះឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ និង ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព ដែលបានបំពេញការងារជាយូរឆ្នាំកន្លងមក ជូនរាជរដ្ឋាភិបាលកម្ពុជា ហើយ បានបំពេញបេសកកម្មរបស់ខ្លួន ចូលរួមវិភាគទានយ៉ាងសំខាន់ និងធំធេងបំផុត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា៕
