តើសេដ្ឋីស្រុកខ្មែរប៉ុន្មានរូបអាចនឹងចូលនិវត្តន៍ពីពិភពជំនួញ?

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករនៅកម្ពុជា កំពុងមានកំណើនគួរឲ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើង ៥,៣% នៅឆ្នាំ ២០២២ ៦,៥% នៅឆ្នាំ ២០២៣ និងត្រលប់ទៅរករង្វង់៧% វិញ នៅឆ្នាំ២០២៤ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្តាវ័យ និងការពង្រីកមុខជំនួញបន្ថែម បានធ្វើអោយក្រុមមហាសេដ្ឋីគ្រាក់ៗ មួយចំនួនធំ បាននឹងកំពុងរៀបចំជើងព្រួល រៀបចំអ្នកបន្តវេន ដោយតែងតាំងផ្តល់តួនាទីជាន់ខ្ពស់គ្រប់គ្រងអាណាចក្រជំនួញរបស់ខ្លួន ដើម្បីបន្តឥទ្ធិពលនិងភាពរឹងមាំ ព្រោះថាទម្រាំពួកគាត់ឈរជើង សាងភាពរឹងមាំ និងទទួលជោគជ័យក្នុងពេលបច្ចុប្បន្ន មិនមែនជារឿងសាមញ្ញនោះឡើយ។

សារព័ត៌មានឧកញ៉ាញូស៍ ដែលនិយាយពីរឿងស៊ីជម្រៅជុំវិញអ្នកឧកញ៉ា ឧកញ៉ា មហាសេដ្ឋី ឬអ្នកមាន នៅកម្ពុជាក៏ដូចជា នៅលើពិភពលោក ថ្មីៗនេះបានជួបជែកប្រឹក្សាយោបល់ជាមួយក្រុមអ្នកស្រាវជ្រាវ វិនិយោគិន និងឧកញ៉ាៗជាច្រើនរូប ពួកគាត់បាន មើលឃើញដូចៗគ្នាជុំវិញអ្នកឧកញ៉ា ឧកញ៉ា ឬអ្នកមានលុយប្រាក់ពាន់លានដុល្លារនៅកម្ពុជាមួយរយៈចុងក្រោយនេះបានរៀបចំអ្នក បន្តវេន ដើម្បីមកគ្រប់គ្រងមុខជំនួញ ឬក្រុមគ្រួសារមហាសេដ្ឋីរបស់ពួកគាត់បណ្ដើរៗហើយជាមួយនឹងផែនការយុទ្ធសាស្ត្រ និង ចក្ខុវិស័យវែងឆ្ងាយ ក្នុងទិសដៅរក្សាលំនឹងសេដ្ឋកិច្ចក្រុមហ៊ុន និងមរតកគួសារជាដើម។

ក្រុមហ៊ុនមហាសេដ្ឋីដែលគេរំពឹងថានឹងអាចចូលនិវត្តន៍ ឬកំពុងរៀបចំអ្នកបន្តវេននាពេលដ៏ឆាប់ខាងមុខនេះរួមមាន៖

អ្នកឧកញ៉ា ពុង ឃាវសែ

ម្ចាស់ក្រុមហ៊ុន OCIC ដែលវិនិយោគលើពហុវិស័យនៅកម្ពុជា ហើយវិនិយោគលេចធ្លោរជាងគេដូចជា អចលនទ្រព្យ ហិរញ្ញវត្ថុ និងសាងសង់។ តែយ៉ាងណាមកទល់នឹងពេលនេះ អ្នកឧកញ៉ា ពុង ឃាវស មិនទាន់បានបង្ហើបពីបេក្ខភាពអ្នក បន្តវេននៅឡើយ។

អ្នកឧកញ៉ា លី យ៉ុងផាត់

អ្នកឧកញ៉ា លី យ៉ុងផាត់ ជា​«ស្ដេចកោះកុង» ដែលរហ័ស​នាម​នេះ ទំនង​ជា​ដោយសារតែ​លោកមានស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​បាន​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​ចាក់​គ្រឹះ​យ៉ាង​រឹងមាំក្នុងខេត្តជាប់ព្រំដែនថៃមួយនេះ។

មានវ័យ ៦៤ឆ្នាំជាអគ្គនាយកក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប។ តាមប្រភពព័ត៌មានមួយបង្ហើបឲ្យសារព័ត៌មានឧកញ៉ាញូស៍ដឹងថា អ្នកឧកញ៉ា លី យ៉ុង ប្រហែនឹងជារៀបចំកូនប្រុសមកគ្រប់គ្រងមុខជំនួញជំនួសលោក គឺឧកញ៉ា លី ឆូកឆៃ អគ្គនាយកស្ថានីយ៍ទូរស្សន៍ PNN ។

ទន្ទឹមនឹងនោះអ្នកឧកញ៉ាក៏នឹងរៀបចំកូនប្រសារម្នាក់ផងដែរ ដើម្បីមើលការខុសត្រូវក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប គឺឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក អគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ និងគម្រោងជាច្រើនផ្សេងទៀតដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក។

អ្នកឧកញ៉ា ភាព ហៀក

ម្ចាស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ជាសហគ្រិនស្រ្តីឆ្នើមជោគជ័យរាប់ឆ្នាំដែលផ្តើមអាជីវកម្មពី អ្នកលក់ដែកកញ្ចាស់ៗ ក្រោយមកលោកស្រីបានមើលឪកាសក៏ចាប់ផ្តើមនាំចូលសម្ភារៈសំណង់ រហូតធ្វើឲ្យលោកស្រីជោគជ័យ បង្កើតបុត្រសម្ព័ន្ធជាច្រើនក្នុងស្ទើរគ្រប់វិស័យទៅហើយ ខណៈដែលមានភាពល្បីល្បាញជាងគឺ ការផលិតភេសជ្ជៈ និងស្រាបៀរ សំណង់ និងអចលនទ្រព្យ ធនាគារ និងវិស័យម្ហូបអាហារ។

លោកស្រីត្រូវបានគេមើលឃើញថា កំពុងបង្កើតមហាអាណាចក្រមុខជំនួញគ្រាក់ៗ ស្របពេលដែលលោកស្រីបានបង្ហាញ អ្នកបន្តវេនសុទ្ធតែជើងខ្លាំងដ៏មានសក្តានុពលក្នុងការរកស៊ីដែលជាសាច់ឈាមបង្កើតរបស់លោកស្រីផ្ទាល់តែម្ដង នោះគឺអ្នកឧកញ៉ លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ដែលឥរស្សជនឆ្នើមក្នុងការដឹកនាំសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប នាំភាពជោគជ័យមហាអស្ចារ្យមក ឲ្យម្ដាយរបស់លោក គឺអ្នកឧកញ៉ា ភាព ហៀក។

ឧកញ៉ា អ៊ឹង ប៊ុនហូវ

ម្ចាស់ក្រុមហ៊ុន ING ឧកញ៉ា អ៊ឹង ប៊ុនហូវ ដែលជាវិនិយោគិនម្នាក់ធ្លាប់ជួបព្យុះភ្លៀងច្រើនក្នុងមុខជំនួញ ប៉ុន្តែលោកនៅតែអាច ឈរជើងក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ តាមរយៈប្រាក់ចំណូលបង្កើតប្រាក់ចំណេញរាប់រយលានដុល្លារអាមេរិក នេះ ក្រុមហ៊ុនរបស់លោកបង្កើតគម្រោងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតក្នុងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យា។

ថ្មីៗនេះ លោកបានតែងតាំងកូនប្រុស គឺលោក អ៊ឹង ស៊ីវម៉េង ជាអគ្គនាយកក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប ជាមួយនឹងក្តីរំពឹងថា នឹងជួយដឹកនាំឱ្យក្រុមហ៊ុនឱ្យទទួលបានការរីកចម្រើនកាន់តែខ្លាំង។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី

ជាង ៣២ឆ្នាំមកហើយឈរជើងក្នុងពិភពមុខជំនួញ និងនាំផលិតផលសម្រេចជាច្រើនទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជា។ មហាសេដ្ឋីរូបនេះក៏កំពុងដឹកនាំ​​សាជីវកម្ម​មួយ​​ដែល​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ ​​ដែល​បាន​និង​កំពុង​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច។

ថ្វីត្បិតតែ អ្នកឧកញ៉ា ម៉ុង ឫទ្ធី មិនសូវបញ្ចេញសមាសភាពកូនប្រុសទាំង ៣រូប ជាសាធារណៈ ប៉ុន្តែតាមការបញ្ជាក់អ្នកឧកញ៉ា លោកថ្លែងយ៉ាងច្បាស់ថា អ្នកបន្តវេន និងជាក្បាលម៉ាស៊ីនធំនៅពីក្រោយក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺ លោកឧកញ៉ា ម៉ុង រិទ្ធថា ដែលត្រូវជាកូនប្រុសច្បងក្នុងចំណោមកូនប្រុសទាំង ៣នាក់ក្នុងគ្រួសារ រួមទាំងកូនប្រុសរបស់អ្នកឧកញ៉ា ២រូបទៀត គឺលោក ម៉ុង ចាន់ថន និងលោក ម៉ុង ចាន់ថុល។

ទន្ទឹមគ្នានោះ ក្នុងរចនាសម្ព័ន្ធក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានអ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាអគ្គនាយក ក៏មានលោកបណ្ឌិត តាន់ មុនីវណ្ណ ដែលត្រូវជាកូនប្រសារ និងមានតួនាទីជាអគ្គនាយករងក៏ជាបុគ្គលឆ្នើម ដែលបានរួមចំណែកជួយការងាររបស់ក្រុមហ៊ុនផងដែរ៕

អ្នកឧកញ៉ា សុខ គង់

សហគ្រិនចាស់វស្សាជោគជ័យក្តោបក្តាប់មុខជំនួញប្រាក់លានក្នុងពិភពជំនួញនៅកម្ពុជា លោកផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជីប៉ុណ្ណោះ ដោយចាប់មុខរបបជាអ្នកផលិតកង់កៅស៊ូនៅរាជធានីភ្នំពេញ។ លោកជាម្ចាស់ក្រុមហ៊ុន សូគីម៉ិច អ៊ិចវេសមេន គ្រុប ដែលបុត្រសម្ព័ន្ធក្នុងពហុវិស័យ។

ពាណិជ្ជករដែលមានវ័យកាន់ជ្រេរូបនេះ ហើយជាមហាសេដ្ឋីនិងជាមនុស្សដ៏មានឥទ្ធិពលក្នុងចំណោមអ្នកជំនួញជាច្រើនរូបទៀត ដែលកំពុងរកស៊ីនៅប្រទសកម្ពុជា ក៏ទំនងជានឹងរៀបចំកូនស្រីរបស់លោកឲ្យមកគ្រប់គ្រងមុខជំនួញជំនួសផងដែរ៕