កាលពីថ្ងៃចន្ទម្សិលមិញនេះ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានបង្ហោះសារខ្លីដ៏មានអត្ថន័យមួយនៅលើបណ្តាញសង្គម ដែលធ្វើឱ្យសាធារណៈជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ភ្ជាប់ជាមួយរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក នៅតំបន់រមណីយដ្ឋានបៃតងមួយកន្លែង លោកស្រីបានលើកឡើងថា “ធ្វើការខ្លះដើរលំហែខ្លះ ទើបជីវិតមានន័យ”។ យ៉ាងណាក្តី លោកស្រី ពុំបានបញ្ជាក់ប្រាប់ទីតាំងនៃតំបន់រមណីយដ្ឋាននោះទេ ប៉ុន្តែមានមតិមួយចំនួនបញ្ជាក់ថា រមណីយដ្ឋានដែលលោកស្រី ទ្រី ដាណា ទៅកម្សាន្តនោះគឺនៅតំបន់ ឈៀងម៉ៃ នៃប្រទេសថៃ។

លោកស្រី ទ្រី ដាណា គឺជាស្រ្តីគំរូម្នាក់ ដែលស្រ្តីជាច្រើន ចង់យកគំរូតាម ព្រោះលោកស្រីក៏ជាមនុស្សស្រីម្នាក់ ដែលធ្លាប់ឆ្លងកាត់ជីវិតដ៏ជូរចត់ ជាច្រើនរួចមកហើយ ទើបយកបទពិសោធន៍ មកប្រាប់ដល់ស្រ្តីគ្រប់រូបឲ្យមានភាពរឹងមាំ ហ៊ានក្រោកឈរ ចេញមករកស៊ីដោយខ្លួនឯង។ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ដាណា ទ្រី (ខេមបូឌា) ត្រេឌីងខូអិលធីឌី ក៏បានបើកសម្ពោធអាគារពាណិជ្ជកម្មថ្មីមួយទៀតផងដែរ បន្ទាប់ពីមុខជំនួញរបស់លោកស្រី ទទួលបានជោគជ័យ និងរីកចម្រើនយ៉ាងឆាប់រហ័ស៕


