ថៅកែក្រុមហ៊ុន ING Group ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារដល់សមាគមលោក ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អុឹង ប៊ុនហូវ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដែលប្រកាសឧបត្ថម្ភទឹកប្រាក់របស់លោកឧកញ៉ា ជូនដល់សមាគមTYDA មិនមែនជាលើកទីមួយនោះទេ ជារឿយៗលោកតែងបរិច្ចាគបន្តបន្ទាប់ ក្នុងពេលដែលក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ TYDA បំពេញបេសកកម្មប្រឆាំងកូវីដ-១៩ ជាង២ឆ្នាំកន្លងទៅ។

ទន្ទឹមនឹងនោះ លោកឧកញ៉ា ត្រូវបានគេចាត់ទុកថាជាសប្បុរសជនមួយរូបដែលបង្ហាញវត្តមានចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដូចជាបរិច្ចាគប្រាក់ប្រយុទ្ធប្រឆាំងកូវីដ និងទិញវ៉ាក់សាំងបង្ការកូវីដ-១៩ជាដើម។

លើសពីនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ក៏បានចូលរួមពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដល់មូលដ្ឋានដោយផ្ទាល់ផងដែរ៕