ដោយមានសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Group និង Skyland 7NG បានជួយសាងសង់ស្ពានមួយកន្លែង នៅក្នុងឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈស្ពានបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម ពុំមានសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ពានដែលលោកឧកញ៉ា ស្រី ចាន់ថន បានជួយសាងសង់ថ្មីនេះ មានបណ្តាយប្រវែង៣០ម៉ែត្រ និងទទឹង១២ម៉ែត្រ។ លោកឧកញ៉ា បានរំពឹងថា ស្ពានថ្មីនឹងជួយសម្រួលដល់ការធ្វេីដំណេីរឆ្លងកាត់របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ៕

