រ៉ូយ៉ាល់គ្រុប (Royal Group) ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្រ ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្ម ដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនមេ ដែលម្ចាស់ជាអ្នកឧកញ៉ា គិត ម៉េង មួយនេះ ផ្តោតភាគច្រើនទៅលើវិស័យឧស្សាហកម្មជាច្រើន ដូចជា ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយនិងការកម្សាន្ត ធនាគារនិងហិរញ្ញវត្ថុ ការធានារ៉ាប់រង សណ្ឋាគារនិងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍន៍អចលនទ្រព្យ ការជួញដូរ និងកសិកម្ម។

អ្នកឧកញ៉ា គិត ម៉េង បានចំណាយពេលយុវជនរបស់លោកភាគច្រើន នៅប្រទេសអូស្រ្តាលី និងបានវិលត្រឡប់មកកម្ពុជាវិញ នៅសម័យអ៊ុនតាក់ ដើមទសវត្សរ៍ឆ្នាំ១៩៩០។ ដោយយល់ឃើញថា ប្រទេសកម្ពុជាពេលនោះ គឺទាមទារឱ្យមានអ្នកដឹកនាំធុរកិច្ចរឹងមាំ និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិឡើងវិញ អ្នកឧកញ៉ាក៏បានបង្កើតក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបឡើង ដោយពុំមានអ្វីធំដុំនៅឡើយទេ។ ទោះយ៉ាងណា រយៈពេល២ទសវត្សចុងក្រោយនេះ Royal Group បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនឈានមុខគេលើទីផ្សារ ដែលមានឈ្មោះម៉ាកល្បីៗបំផុតនៅក្នុងប្រទេស។
តើមកដល់ឆ្នាំ២០២២នេះ ក្រុមហ៊ុនមេ រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធល្បីៗអ្វីខ្លះ? ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញជូនដូចខាងក្រោម៖
១. Northbridge International School (សាលាអន្តរជាតិ)

២. Southbridge International School (សាលាអន្តរជាតិ)

៣. សណ្ឋាគារខេមបូឌីយ៉ាណា

៤. Cellcard (ក្រុមហ៊ុនទូរគមនាគមន៍ ទូរសព្ទចល័ត)

៥. ស្ថានីយ៍ទូរទស្សន៍ CBS (CTN, MYTV & CNC)

៦. KFC (ភោជនីយដ្ឋាន)

៧. One TV (ទូរទស្សន៍ឌីជីថល)

៨. Global Security Solutions (ក្រុមហ៊ុនសន្តិសុខ)

៩. J Trust Royal Bank (ធនាគារ)

១០. Infinity Insurance (ក្រុមហ៊ុនធានារ៉ាប់រង)

១១. Wing (ធនាគារ)

១២. Northbridge Communities (អគារវីឡា ខុនដូ និងផ្ទះល្វែង)

១៣. The Royal Sands Koh Rong (រមណីយដ្ឋាន នៅកោះរ៉ុង)

១៤. Yong Shen Global Trade (ក្រុមហ៊ុនសាងសង់)

១៥. North Park Condominium (ខុនដូទំនើប ជាមួយធម្មជាតិបៃតង)

១៦. RFC-Your Time is Money (ទីប្រឹក្សាហិរញ្ញវត្ថុ)

១៧. Ezecom (ក្រុមហ៊ុនអ៊ិនធឺណិត)

១៨. Royal Cambodian Limousine Service (ក្រុមហ៊ុនជួលរថយន្តទំនើបៗ)

១៩. Royal Raiway (ក្រុមហ៊ុនផ្លូវដែក)

២០. ក្រុមហ៊ុនឧទ្ធម្ភាគកម្ពុជា (Helicopters Cambodia)

២១. Camlife (ក្រុមហ៊ុនធានារ៉ាប់រង)

២២. វារីអគ្គីសនីសេសាន២ (Hydro Sesan 2)

២៣. Canon (ក្រុមហ៊ុនកាមេរ៉ា)

២៤. Chailease Royal Leasing Plc. (ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ)
