ពិតជាអស្ចារ្យណាស់ ! ខួបកំណើតកូនស្រីឧកញ៉ាល្បីឈ្មោះមួយរូប គឺឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ ក្នុងនោះដែរ អ្វីដែលប្លែកមិនធ្លាប់មានពីមុននោះគឺ យើងឃើញថា ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីជប់លៀងខួបកំណើត សុទ្ធតែបានស្លៀកសម្លៀកបំពាក់ប្រពៃណីបុរាណខ្មែរគ្រប់ៗគ្នា។

កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ឧកញ៉ា ឆាយ ស៊ីវលីន ដែលត្រូវបានគេដឹងថា គឺជាអ្នកជំនួញល្បីឈ្មោះក្នុងវិស័យទេសចរណ៍មួយរូបផងនោះ បានរៀបរាប់ថា៖ «សូមគោរពថ្លែងអំណរគុណដល់ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី និងបងប្អូនញ្ញាតិមិត្តទាំងអស់ដែលបានចូលរួមអបអរខួបកំនើតកូនផ្កាយ និងចូលរួមប្រើប្រាស់សំលៀកបំពាក់បុរាណដែលជាការបង្ហាញនូវវប្បធម៏ដ៏រុងរឿងនាសម័យឧត្តុង្គ។ វត្តមានដ៏វិសេសវិសាលនេះ បានញុំាងអោយកម្មវិធីមានភាពសប្បាយរីករាយក្រៃលែងដែលមិនអាចបំភ្លេចបានសូមគោរពជូនពរនូវសុខភាពល្អនិងសុភមង្គល»។

ជាមួយគ្នានេះ នៅក្នុងថ្ងៃកូនកំណើតកូនស្រីសំណព្វចិត្ត ឧកញ៉ា ឆាយ ស៊ីវលីន ក៏បានជូនពរទៅកាន់កូនស្រីរបស់ខ្លួនដូច្នេះដែរថា «រីករាយថ្ងៃកំណើតអ្នកនាងផ្កាយរបស់ម៉ែ សូមអំណាចនៃសេចក្តីល្អ វេញប្រសព្វជាកំលាំងពិសេសមួយ តាមជួយឃុំគ្រងនាង និងបង្ហាញផ្លូវអោយជួបតែមនុស្សល្អៗក្នុងជិវិត»។

នេះក៏អាចនិយាយលេងបានថា គឺប្រៀបដូចជាឆ្លងភព ពីសម័យទំនើប ទៅកាន់សម័យបុរាណដូច្នោះដែរ។នៅក្នុងកម្មវិធីនេះផងដែរ គេក៏ឃើញមានអ្នកមុខអ្នកការជាច្រើននាក់ បានទៅចូលរួមអបអរសាទរពីធីខួបកំណើតនេះ។ អ្វីដែលកាន់តែពិសេសទៀតនោះ ការស្លៀកពាក់ឈុតប្រពៃណីគ្រប់ៗគ្នានេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនតាមបណ្តាញសង្គមផងដែរ។
តោះចង់ដឹងថា ក្នុងកម្មវិធីមានទិដ្ឋភាពយ៉ាងណាខ្លះនោះ យើងទៅតាមដានទស្សនាកម្រងរូបភាពដូចខាងក្រោមនេះ៖






