អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកជំទាវ បានបង្ហាញស្នាមទឺកថ្នាំជ្រលក់ម្រាមដៃ ក្រោយបានចេញទៅបោះឆ្នោតនៅមណ្ឌលអនុវិទ្យាល័យគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ បានចាប់ផ្ដើមដំណើរការតាំងពីម៉ោង ៧ព្រឹក ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង។
ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ និងមានចំនួន ១,៦៥២ ឃុំ/សង្កាត់ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប៕