បណ្តាសេដ្ឋី ឬឧកញ៉ាៗនៅកម្ពុជា ភាគច្រើនវិនិយោគលើច្រើនវិស័យ ដែលទាក់ទងនឹងអចលនទ្រព្យ ការនាំចេញ-នាំចូល ទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយនិងការកម្សាន្ត តំបន់លំហែកាយ ធនាគារហិរញ្ញវត្ថុ សណ្ឋាគារនិងរមណីយដ្ឋាន ជាដើម-ល-។ យ៉ាងណាមិញ ទាក់ទងនឹងវិស័យអប់រំវិញ ក៏មានឧកញ៉ាៗ កំពុងតែវិនិយោគច្រើនផងដែរ។
ថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញជូនអ្នកឧកញ៉ា និងឧកញ៉ាៗ ដែលកំពុងវិនិយោគលើវិស័យអប់រំនៅកម្ពុជា ដូចខាងក្រោម៖
១. អ្នកឧកញ៉ា គិត ម៉េង៖ អគ្គនាយកក្រុមហ៊ុន Royal Group និងជាម្ចាស់សាលាអន្តរជាតិ Northbridge International School និង Southbridge International School។



២. អ្នកឧកញ៉ា គួច ម៉េងលី៖ ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងម្ចាស់មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) និងសាលារៀនអន្តរទ្វីប អាមេរិកាំង (AIS)។


៣. ឧកញ៉ា ហេង វ៉ាន់ដា៖ ម្ចាស់វិទ្យាស្ថានវ៉ាន់ដា


៤. ឧកញ៉ា តែ ឡូរិន៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវេស្ទើន


៥. ជំទាវឧកញ៉ា ទេព កូលាប៖ ម្ចាស់និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU)


៦. ឧកញ៉ា ឌួង លាង៖ សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប

៧. ជំទាវឧកញ៉ា លឹម ឈីវហូ៖ ម្ចាស់សាលាអន្តរជាតិ CAMBODIA SHOUDU BILINGUAL INTERNATIONAL SCHOOL

