អ្នកឧកញ៉ា សុខ គង់ ប្រាប់ពីបច្ចេកទេសគ្រប់គ្រងអាជីវកម្ម ឱ្យបានជោគជ័យ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន​ គ្រុប និងជាម្ចាស់សណ្ឋាគារសុខា បាន​​ប្រាប់​ពី​បច្ចេកទេសគ្រប់គ្រងអាជីវកម្ម ឱ្យបានជោគជ័យ​​ថា ប្រកប​មុខ​របរ​អ្វី​ក៏​ដោយ​ ត្រូវតែ​ចុះ​តាមដាន​ឱ្យ​ជាប់ ដើម្បី​រៀនសូត្រ​ផង​ និង​ធ្វើ​ឱ្យ​ដំណើរ​ការ​ទៅ​មុខ​ផង។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​​វីដេអូអំពីជីវប្រវត្តិសង្ខេប​​របស់​អ្នក​ឧកញ៉ា ​​ដែល​​បង្ហាញ​នៅ​លើ​ទំព័រហ្វេស​បុក សុខាអចលនទ្រព្យ ​​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២២​នេះ អ្នក​ឧកញ៉ា សុខ គង់ ​​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​​លោក​​បាន​ចាប់​ផ្តើម​រៀន​រក​ស៊ី តាំង​ពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧៣ ដោយ​ពេល​នោះ​លក់​អង្ក សាំង ប្រេង អំបិល និង​ដូរ​ជ្រូក​ជា​ដើម មុន​ត្រូវ​ជាប់​ពន្ធនា​នៅ​វៀតណាម​ជាង ៧​ខែ។ លុះ​ដល់​ឆ្នាំ​១៩៧៩ ​​លោក​ក៏​បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ ដែល​ដំបូង​ឡើយ​រក​ស៊ី​បន្តិច​​បន្តួច​នៅ​លើ​ទូក តែ​​​មិន​សម​ប្រកប។​​​​ បន្ទាប់​មក​ទៀត​ លោក​ក៏​បាន​ឡើង​មក​រក​ស៊ី​លើ​ដី​គោក​វិញ ​​ដោយ​កិនកៅស៊ូ ធ្វើសំបកកង់ឡាន លក់ទៅវៀតណាម និង​មាន​ដើមទុន ​ត្រឹម​តែ​ មាស​១ជី។ ក្រោយ​មក​ទាហាន​ក៏​កម្ម៉ង់​ឱ្យ​ធ្វើ​​ស្បែកជើងកង់ឡាន ឱ្យកងទ័ព​ចំនួន ៥​ម៉ឺន​គូ ​ដែល​ពេល​នោះ​ហើយ​លោក​ទទួល​បាន​មាស​ដល់ ១០០​ជី ​​ដើម្បី​ធ្វើ​ជា​ដើម​ទុន​វិនិយោគ​លើ​មុខ​ជំនួញ​ផ្សេងៗ​ទៀត។

អ្នក​ឧកញ៉ា បញ្ជាក់​ថា​អ្វី​ដែល​​​ស្រឡាញ់ និង​ចង់​ធ្វើ​ គឺលោក​តែង​តែ​ធ្វើ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ផង​ដែរ ​​ដែល​ពេល​ខ្លះ​ម៉ោង​៣​ទាប​ភ្លឺ​ក៏​លោក​ងើប​ធ្វើ។ លោក​បន្ថែម​ថា៖ “ការងារណាដែលខ្ញុំធ្វើហើយ ខ្ញុំមិនអាច​បោះបង់​បាន​នោះ​ទេ ខ្ញុំ​ត្រូវ​តែ​ប្រឹង​ធ្វើ…។ អ្វីៗ​ដែល​យើង​ធ្វើការ​ មាន​ន័យ​ថា​យើង​ត្រូវ​តែ​តស៊ូ​ ខិត​ខំ​ពី​វា”។

សូម​ទស្សនា​វីដេអូ​លម្អិត​បន្ថែម​ខាង​ក្រោម៖