មកស្គាល់កូនប្រសារអ្នកឧកញ៉ា សុខ គង់ ដែលជាមន្ត្រីជាន់ខ្ពស់ផ្កាយ៣

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន​ គ្រុប និងជាម្ចាស់សណ្ឋាគារសុខា មានកូនប្រសារ​ម្នាក់​ឈ្មោះ​ថា​ ងិន បាណាល់ កំពុង​​បម្រើ​ការងារ​​នៅ​ក្រសួង​មហាផ្ទៃ ដែលជា​មន្ត្រី​ជាន់ខ្ពស់​​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេ​នីយ៍​ឯក (ផ្កាយ៣)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត​ ងិន បាណាល់ ​​​​​​បច្ចុប្បន្ន​មាន​តួនាទី​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ ដែលលោកបានឡើងកាន់តួនាទីនេះ តាំង​ពីឆ្នាំ២០១៣​មក។ លោក​បាន​រៀបការ​ជាមួយ​លោក​ជំទាវ សុខ ចន្ធូ (កូនស្រី​របស់​អ្នក​ឧកញ៉ា សុខ គង់) ហើយ​បច្ចុប្បន្ន​មាន​កូន​ចំនួន​៣​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ និង​ស្រី​២នាក់។

សម្រាប់​ប្រវត្តិសិក្សា ឯកឧត្តម ងិន បាណាល់ ​​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែកនីតិហិរញ្ញវត្ថុ និង​អចលទ្រព្យ មក​ពី​សាកលវិទ្យាល័យ California Polytechnic State រដ្ឋ​ California សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០០១។ បន្ទាប់​មក​ លោក​ក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​ផ្នែកសេដ្ឋកិច្ច​មក​ពី​សាកលវិទ្យាល័យ Claremont Graduate រដ្ឋ​​ California សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១១។

គួរ​បញ្ជាក់​ថា ឯកឧត្តម ងិន បាណាល់ គឺជាកូនប្រុស​របស់​ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌលខេត្តបាត់ដំបង។

ឯកឧត្តម ងិន បាណាល់ ក៏ជាអ្នកដឹកនាំក្នុងការផលិត​​វីដេអូអំពីជីវប្រវត្តិសង្ខេប​​របស់​អ្នក​ឧកញ៉ា សុខ គង់ និងកំពុងរៀបចំសរសេរសៀវភៅអំពីខ្សែជីវិតរបស់អ្នកឧកញ៉ា សុខ គង់ ផងដែរ៕