អ្នកឧកញ៉ា គិត ម៉េង៖ ការទទួលបានព័ត៌មានជាក់លាក់អាចជះឥទ្ធិពលខ្លាំងមួយរំពេចដល់គំនិតរបស់យើង

ជុំវិញ​ឧកញ៉ា

មហាសេដ្ឋីលេចធ្លោររបស់កម្ពុជាម្នាក់ អ្នកឧកញ៉ា គិត ម៉េង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោកតែងតែចែករំលែកនូវទស្សនវិជ្ជាអប់រំ គន្លឹះជោគជ័យ និងការចាប់ផ្ដើមអាជីវកម្មដល់ប្រិយមិត្តអ្នកតាមដានរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា “អ្នកទទួលបាននូវអ្វីដែលអ្នកបានធ្វើ”។ លោកថា អ្នកប្រហែលជាធ្លាប់ឮពីការលើកឡើងថា “សុខភាពរបស់អ្នកបែបណា គឺអាស្រ័យលើការបរិភោគរបស់អ្នក” ឬ “អ្នកជាម្ចាស់នៃខ្លួនឯង” ដែលខ្ញុំជឿថាវាជាការពិតក្នុងបរិបទខ្លះ។ ប៉ុន្តែ តើអ្នកធ្លាប់ឮថា “អ្នកទទួលបាននូវអ្វីដែលអ្នកបានធ្វើ” ទេ?

ក្នុងន័យនេះ អ្នកឧកញ៉ាចង់សំដៅទៅលើការទទួលបានឱកាស ឬភាពងាយស្រួលពីមនុស្ស ឬអ្វីមួយ ដូចជាមនុស្សដែលយើងងាយស្រួលទាក់ទង ឬនិយាយជាមួយ ទីកន្លែងដែលយើងងាយទៅដល់ឬចូល អ្វីមួយដែលងាយប្រើ ឬយល់។ នៅក្នុងបរិបទបច្ចុប្បន្ននេះ វាផ្តោតសំខាន់ទៅលើ “សេដ្ឋកិច្ចចែករំលែក” ដែលជាគោលគំនិតត្រូវបានប្រើអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដែលរួមមានបទពិសោធពីការចែករំលែក និងការសហការគ្នា ការទទួលបានព័ត៌មាន និងការចូលទៅទីកន្លែងនានា។

ជាមួយនឹងបរិបទនាពេលបច្ចុប្បន្ននេះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ការចំណាយពេលច្រើនលើប្រព័ន្ធអ៊ីនធឺណិត ហើយជីវិតរបស់យើងវិវឌ្ឍតាមបែបឌីជីថល តាមរយៈភាពងាយស្រួលក្នុងការទទួលបានសេវាអ៊ីនធឺណិត។ ការទទួលបានព័ត៌មានជាក់លាក់អាចជះឥទ្ធិពលខ្លាំងមួយរំពេចដល់គំនិតរបស់យើង។ ដូច្នេះ សូមជ្រើសរើសប្រកបដោយប្រាជ្ញាឈ្លាសវៃ នូវអ្វីដែលអ្នកមើលឃើញ និងអានជារៀងរាល់ថ្ងៃ។ បទពិសោធ និងព័ត៌មានដែលអ្នកទទួលបានប្រចាំថ្ងៃ នឹងបង្ហាញថាអ្នកជានរណាដោយមិនដឹងខ្លួន។ សូមប្រយ័ត្នប្រយែងនូវអ្វីដែលអ្នកជ្រើសរើស ដែលអាចមានសក្តានុពលក្នុងការជះឥទ្ធិពលដល់គំនិតរបស់អ្នកឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ក៏បានលើកយកនូវគតិបណ្ឌិតបុរាណដែលថា “យើងជាម្ចាស់នៃខ្លួនយើង” ឬ “សុខភាពរបស់អ្នកបែបណា គឺអាស្រ័យលើការបរិភោគរបស់អ្នក” ប្រហែលជាត្រូវការការកែសម្រួល ដើម្បីពិចារណាទៅលើទម្រង់នៃកម្មសិទ្ធិ និងការប្រើប្រាស់ ដែលមិនពាក់ព័ន្ធនឹងភាពជាម្ចាស់ខ្លួនឯង។ ឥឡូវនេះ «អ្នកទទួលបាននូវអ្វីដែលអ្នកបានធ្វើ»៕