ឧកញ៉ាវ័យក្មេងម្នាក់បង្កើតវគ្គបណ្តុះបណ្តាលបង្រៀន១យប់ទល់ភ្លឺ

ជុំវិញ​ឧកញ៉ា

នេះជាលើកទី១ ហើយ ដែលឧកញ៉ាវ័យក្មេងនៅកម្ពុជា គឺឧកញ៉ាជា តុងហ៊ួរ បានបង្កើតវគ្គបណ្តុះបណ្តាលដែលមានឈ្មោះថា CTH Mind Map ដោយតម្រូវឲ្យសិក្ខាកាមចូលរៀន១យប់ទល់ភ្លឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាពផ្តល់ឲ្យ

ឧកញ៉ា ជា តុងហ៊ួរ បានឲ្យដឹងថា នេះគឺជាការបំបែកកំណត់ត្រាថ្មីមួយដែលមិនធ្លាប់មានពីមុនមក ព្រោះវគ្គបណ្តុះនេះ គឺបានសិក្សាតាមប្រព័ន្ធអនឡាញ ក្នុងរយៈពេល៤ថ្ងៃ ពោលគឺបានចាប់ផ្តើមរៀនពីម៉ោង ៨យប់ដល់ ៥:៣៤ភ្លឺ។

លោកថា នេះគឺជាលើកទី១ នៅក្នុងជីវិតលោកផងដែរ ដែលបានបង្រៀនវគ្គបណ្តុះបណ្តាលបែបនេះ។ ជាមួយគ្នានេះលោកក៏បានអរគុណ ដល់ក្រុមគ្រូបង្គោល ទាំង៣៣នាក់ចំពោះការជួយដល់សមាជិកជាង ៥០០ នាក់រៀនដល់ភ្លឺ និងបានអរគុណដល់បងប្អូនវគ្គ Mind Map ជំនាន់ទី ១៣ ដែលពួកគេអាចធ្វើបាន ហើយអាចកំណត់គោលដៅជីវិតរបស់ពួកគេ។

លោកឧកញ៉ាបានគួសបញ្ជាក់ថា វគ្គ Mind Map បានធ្វើឡើងក្នុងគោលបំណងលើកកម្លាំងចិត្ត ការតស៊ូអត់ធ្មត់ក្នុងជីវិត ការវិភាគលើចំណុចខ្សោយ និងចំណុចខ្លាំងខ្លួនឯង ការសេពគប់មនុស្ស វិធីសាស្រ្តប្រែក្លាយខ្លួនពីមនុស្សបរាជ័យទៅជាមនុស្សជោគជ័យជាដើម។

រូបភាពផ្តល់ឲ្យ

តាមរយៈ វគ្គបណ្តុះបណ្តាលដែលបង្រៀន១យប់ទល់ភ្លឺនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សិក្ខាកាមដែលបានចូលរួម ហើយពួកគេបានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឲ្យពួកគេមានភាពក្លាហានជាងមុន ពិសេសចេះបង្កើតផែនទីផ្នត់គំនិត ដើម្បីចាត់ចែងរៀបចំជីវិតខ្លួនឯងឱ្យក្លាយជាមនុស្សជោគជ័យប្រកបដោយគុណតម្លៃម្នាក់ថែមទៀត។ លោកឧកញ៉ាបន្ថែម។

រូបភាពផ្តល់ឲ្យ

យ៉ាងណា សម្រាប់អ្នកដែលចង់រៀនវគ្គបណ្តុះបណ្តាលដែលមានឈ្មោះថា Mind Map ជំនាន់ទី ១៤ ក៏នឹងចាប់ផ្តើម នៅថ្ងៃទី ២៣,២៤,២៥,២៦ខែ មិថុនា ឆ្នាំ ២០២២ខាងមុខនេះ។ វគ្គបណ្តុះបណ្តាល Mind Map ជំនាន់ទី ១៤នេះ នឹងទទួលសិស្សចូលរៀនចំនួន ១០០០ នាក់ ចូលរួមដោយ Free មានរយៈពេល ១៨ម៉ោង ៣៣នាទី ៣៣ វិនាទី ដោយអាចចុះឈ្មោះ តាមរយៈក្រុម telegram. https://t.me/+ibfj3FCMe2o1Yjk1៕

រូបភាពផ្តល់ឲ្យ
រូបភាពផ្តល់ឲ្យ
រូបភាពផ្តល់ឲ្យ
រូបភាពផ្តល់ឲ្យ
រូបភាពផ្តល់ឲ្យ