គម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស របស់ក្រុមហ៊ុន TLL Real Estate Co.,LTD ដែលមានទំហំរហូតដល់ ១៣០ហិចតា ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ ៥១ ជាគម្រោងអចលនទ្រព្យពហុវិស័យ ក្នុងនោះ មានទាំងគម្រោងពុះដីឡូតិ៍ ផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា រួមទាំងគម្រោងជួលដីសាងសង់រោងចក្រវាយនភ័ណ្ឌ និងជួលរោងចក្រស្រាប់ជូនអតិថិជនផងដែរ។


បើតាមការបញ្ជាក់ឱ្យដឹងពី លោក លឹម ហេង ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុន TLL Real Estate Co.,LTD ផ្ទាល់ បានបញ្ជាក់ប្រាប់ Oknha News ឱ្យដឹងថា៖ “ក្រុមហ៊ុន TLL យើងខ្ញុំ បាននឹងកំពុងអភិវឌ្ឍន៍ រួមទាំងមានលក់ ក៏ដូចជាជួលលើគម្រោងជាច្រើន ក្នុងនោះ ក្រៅពីមានជាប្រភេទដីពុះឡូតិ៍ និងសាងសង់បុរី TLL ក្រុមហ៊ុនក៏មាន ជាដីសម្រាប់ជួលសាងសង់រោងចក្រ និងឃ្លាំងសាងសង់រួចជាស្រេច សម្រាប់តម្រូវតាមអតិថិជន ក្នុងតម្លៃសមរម្យមែនទែន”។

ទាក់ទងនឹងតម្លៃនៃការជួលសាងសង់ជារោងចក្រ ក្នុងគម្រោងអភិវឌ្ឍន៍ដីទំហំ ១៣០ហិតតា ជាប់ផ្លូវជាតិលេខ ៥១ របស់លោកឧកញ៉ា អុឹង គីមហុង អគ្គនាយក្រុមហ៊ុន TLL Real Estate Co.,LTD នេះដែរ ខាងក្រុមហ៊ុនក៏កំពុងសម្របសម្រួលថ្លៃជួលសមរម្យមែនទែន ដើម្បីផ្ដល់ឱកាសដល់វិនិយោគិន ម្ចាស់រោងចក្រសហគ្រាសទាំងឡាយ។ ដីជួលសាងសង់រោងចក្របច្ចុប្បន្ន ខាងក្រុមហ៊ុនជួលត្រឹមតែ ១,២ ទៅ១,៨ ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ។


ក្រុមហ៊ុន មានទាំងដីសម្រាប់អតិថិជនសាងសង់ជារោងចក្រដោយខ្លួនឯង ឬអតិថិជនឱ្យខាងក្រុមហ៊ុនរៀបចំសាងសង់រោងចក្រជូនក៏បាន។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុន TLL របស់លោកឧកញ៉ា អុឹង គីមហុង ក៏ទើបតែរៀបចំដីសាងសង់ទំហំជិត ៥០០០ម៉ែត្រការ៉េ ហើយក្រុមហ៊ុនក៏កំពុងទទួលបានដៃគូសហការជួលដីសាងសង់រោងចក្រជាបន្តបន្ទាប់ហូរហែ ជាពិសេសម្ចាស់រោងចក្រសហគ្រាសខាងផ្នែកវាយនភ័ណ្ឌតែម្ដង។ នេះបើតាមការបញ្ជាក់ឱ្យដឹងបន្ថែមពីលោក លឹម ហេង។


គម្រោងដីឡូត៍ និងផ្ទះ របស់ក្រុមហ៊ុន TLL គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏មានសក្ដានុពល និងលេចធ្លោក្នុងតំបន់ជាយក្រុង ជាប់នឹងផ្លូវរដ្ឋ។ ក្នុងគម្រោងមានផ្ទះ និងដី សរុបជាង ៦,០០០ ឡូតិ៍ និងល្វែង កំពុងដាក់លក់ និងលក់ដាច់ជាបន្តបន្ទាប់។ ក្នុងគម្រោង មានសួនច្បារ សួនកម្សាន្ត សួនហាត់ប្រាណ តារាងបាល់ទាត់ និងមានរោងចក្រ ចំនួន ១៦ រោងចក្រ កំពុងដំណើរការស្រាប់។



គម្រោងដីឡូត៍ ផ្ទះល្វែង ផ្ទះអាជីវកម្ម និងដីសាងសង់រោងចក្រសហគ្រាស របស់ក្រុមហ៊ុន TLL Real Estate Co,. LTD លោកឧកញ៉ា អុឹង គីមហុង មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥១ ធ្វើដំណើរត្រឹមតែ ១៥ នាទី ពីផ្លូវកប់ស្រូវ នៅក្បែរសួនឧស្សាហកម្មគម្រោង អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ចន្លោះផ្សារថ្នល់ទទឹង និងផ្សារបាត់ដឹង។ ទំនាក់ទំនងព័ត៌មានលម្អិត៖ 015 663 995 / 015 618 176/089 663 995 / 099 733 277 /066 553 168 ៕