អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានចុះពិនិត្យមើលសម្ភារៈឧបករណ៍គ្រឿងបំពាក់ ដែលបានដឹកមកដល់រោងចក្រ សម្រាប់តម្លើងខ្សែសង្វាក់ផលិតកម្ម គ្រោងផលិតផលិតចំណីសត្វឱ្យបាន៦០តោនក្នុងមួយម៉ោង។

សមាជិកព្រឹទ្ធសភារូបនេះ បានបញ្ជាក់ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នៅរសៀលនេះថា៖ “វេលាម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំក្រុមការងារថ្នាក់ដឹកនាំរួមជាមួយនឹងអ្នកបច្ចេកទេស ចុះមកពិនិត្យមើលសម្ភារៈឧបករណ៍គ្រឿងបំពាក់ ដែលបានដឹកជញ្ជូនមកដល់រោងចក្រចំនូន៦៥កុងទីន័រ បើគិតជាភាគរយបានប្រមាណជា៦៥ភាគរយហើយ”។

“សម្ភារៈឧបករណ៍ទាំងអស់នេះសម្រាប់តម្លើងខ្សែសង្វាក់ផលិតកម្ម រោងចក្រផលិតចំណីសត្វអោយបាន៦០តោនក្នុងមួហម៉ោង រួចហើយបានហួសមកមើលទំនប់ទឹកនៅកសិដ្ឋានទី៣ខាងលិចជើងភ្នំបូកគោ និងចូលពិនិត្យមើលក្នុងបន្ទប់ពិសោធន៍ចំណីសត្វ យកចំណីមេជ្រូកពរពោះមកអោយថ្នាក់ដឹកនាំយើងភ្លក់ អោយបានស្គាល់រស់ជាតិគ្រប់ៗគ្នាផងដែរ”។ អ្នកឧកញ៉ា បានបន្ថែម៕



