ស្ត្រីម្នាក់បាននាំយកផ្លែក្រូចមួយកន្ត្រកមកថ្វាយបង្គំលោក ឧកញ៉ា ម៉ុង ឫទ្ធី ដល់គេហដ្ឋាន ដើម្បីដឹងគុណ លោកឧកញ៉ា ដែលបានជួយប្តីរបស់ខ្លួន អោយបានរួចផុតពីទុក្ខទោសកន្លងមក ប៉ន្តែ អនិច្ចាពេលបានរួចផុតពីទុក្ខទោស ប្ដីស្ត្រីម្នាក់នោះ បានទៅរស់នៅជាមួយស្រីក្មេង ទុកអោយនាងនិងកូនៗ រស់នៅកំព្រីកំព្រារ។

នៅព្រឹកមិញនេះផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរបែបនេះថា( វេលាម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែមករា ឆ្នាំ២០២០យកផ្លែក្រូចមួយកន្ត្រកមកថ្វាយបង្គំដឹងគុណខ្ញុំដែលបានជួយប្តី អោយបានរួចផុតពីទុក្ខទោសកន្លងមក តែអនិច្ចាពេលបានរួចផុតពីទុក្ខទោស គេបានទៅរស់នៅជាមួយស្រីក្មេង ទុកអោយរូបខ្ញុំនិងកូនៗ រស់នៅកំព្រីកំព្រារដូចកូនកំប្រុកព្រៃអីចឹង តែមិនអីទេទុកដូចជាកម្មរបស់ខ្ញុំទៅចុះ ។)


