ឧកញ៉ាចំនួន៤រូប នឹងចែករំលែកគន្លឹះល្អៗ ក្នុងវេទិកាជំនួបម្ចាស់អាជីវកម្ម និងហ្វ្រេនឆាយ ២០២២

ជុំវិញ​ឧកញ៉ា

ឧកញ៉ាចំនួន៤រូប ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ចំនួន​៤​ផ្សេង​គ្នា នឹង​ចូល​រួម​ចែក​រំលែក​គន្លឹះល្អៗ​ ក្នុង​ “វេទិកា​ជំនួប​ម្ចាស់​អាជីវកម្ម និង​ហ្វ្រេនឆាយ​ ២០២២” នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ​​​​នា​​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាចចុង​សប្តាហ៍​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចង់ចាប់ផ្តើមអាជីវកម្មបន្ទាប់ពីសម័យកូវីដ១៩តែមិនដឹងត្រូវធ្វើដូចម្ត៉េច, ត្រូវការទុនដើម្បីចាប់ផ្តើមអាជីវកម្ម​ប៉ុន្តែ​មិនដឹងត្រូវធ្វើដូចម្ត៉េច, ចង់ទិញសិទ្ធិហ្រ្វេនឆាយ (Franchise) ដើម្បីធ្វើអាជីវកម្ម តែមិនទាន់យល់ច្បាស់​អំពី​អាជីវកម្មប្រភេទនេះមែនទេ? ចម្លើយ​ទាំង​អស់​នេះ​ នឹង​មាន​នៅ​ក្នុង “វេទិកា​ជំនួប​ម្ចាស់​អាជីវកម្ម និង​ហ្វ្រេនឆាយ​ ២០២២” ដែល​មាន​វាគ្មិន​អាជីវកម្ម​ល្បីៗ​ដូចជា ឧកញ៉ា ហ៊ួត ជា ស្ថាបនិក HOUT CHEA GROUP, ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ស្ថាបនិក KW Cambodia, ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ស្ថាបនិក​ VICHETDARA GROUP, ឧកញ៉ា ប៊ុន រតនា សែម ស្ថាបនិក S-Auto Cambodia, លោក ដួង តារា ស្ថាបនិក MISTERBREW Coffee និង​លោក ហែម ហេម៉ា ស្ថាបនិក YEAKSA LAUNDRY។

កម្មវិធីនេះនឹងចូលរួមដោយ ម្ចាស់អជីវកម្ម អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម ម្ចាស់ប្រេនល្បីៗ ម្ចាស់យីហោ ម្ចាស់​ហ្វ្រេនឆាយ រោងចក្រ អ្នកផ្គត់ផ្គង់ អ្នកនាំចូលផ្តាច់មុខ អ្នកវិនិយោគ អ្នកផ្តល់ទុន អ្នកអចលនទ្រព្យ អ្នកអភិវឌ្ឃន៍ ម្ចាស់ដេប៉ូទំនិញ អ្នកទិញ អ្នកចាប់អារម្មណ៍ អ្នកលក់ដុំ អ្នកលក់បន្ត អ្នកលក់រាយ ម្ចាស់សហគ្រាស សហគ្រិន បុរី ខុនដូ ម្ចាស់សាខា វិស្វករ វាគ្មិនកិត្តិយស និងអ្នកសម្រេចចិត្តអាជីវកម្ម ចំនួន ១,៥០០ នាក់៕