ចេញ​ពី​ពេទ្យ​ភ្លាម ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាស​ទិញ​ម៉ាស10.000 ម៉ាស់ ស្នើ​សុំ​អ្នក​លក់​រឿង​១..

ជុំវិញ​ឧកញ៉ា

បន្ទាប់​ពី ក្រសួងសុខាភិបាល​ សូមអំពាវនាវ​ អ្នកដែលលក់ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ដោយសុំកុំតម្លេីងថ្លៃ​ម៉ាស់​ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋយេីងដែលមានតម្រូវការប្រេីម៉ាស់​ អាចទិញប្រេីបានផង​ ដេីម្បីជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង។ ​គេ​ឃើញ​មាន កន្លែង​ខ្លះ​មាន​ការ​លក់​ថ្លៃ កន្លែង​ខ្លះ​មាន​លក់​តម្លៃ​ធម្មតា នឹង តាម​ហាង​ខ្លះ គឺ​អស់​ម៉ាស​លក់​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ទទឹម​គ្នា​នោះ​ដែរ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​ប្រកាស​សូម​ទិញ​ម៉ាស់ ១០.០០០ ម៉ាស់ ដោយសារ​ស្នើ​សុំ​អ្នក​លក់​កុំ​ឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង ។​

ផេក លោក ឧកញ៉ា បាន​សរសេរ​បែប​នេះ​ថា “ថ្ងៃនេះខ្ញុំចេញពីពេទ្យហើយ បុរីឡេង ណាវ៉ាត្រា សូមចូលរួម ទិញម៉ាស់ចំនួន 10.000 មួយមុឺនម៉ាស់ សូមបងប្អូនអាជីវករ កុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង ហើយសូមអគុណបងប្អូនដែលបារម្មណ៍ និងជូនពរខ្ញុំ”៕