បន្ទាប់ពី វីរុសកូរ៉ាណា ដ៍កាចសាហាវ កំពុងតែធ្វើឲ្យពិភពលោកភ័យខ្លាច ហើយកម្ពុជារកឃើញអ្នកឆ្លងវីរុសនេះ មួយករណីហើយកើតឡើងលើ បុរសជនជាតិចិនម្នាក់មានវ័យ ៦០ឆ្នាំ នៅក្នុងខេត្តព្រះសីហនុ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង។ ក្រសួងសុខាភិបាល បានណែនាំ ពីវិធីបង្ការជាច្រើនរបៀនដើម្បីកុំឲ្យឆ្លងជំងឺនេះ។ ម៉ាស គឺជាប្រធានបទសំខាន់មួយដែល មនុស្សភាគច្រើនកំពុងតែសម្រុកទិញ ដោយអ្នកខ្លះបានទិញទុកប្រើប្រាស់ក្នុងគ្រួសារ អ្នកខ្លះទិញ ស្ដុកទុក ដើម្បីលក់យកចំណេញ ហើយអ្នកខ្លះទិញដើម្បីចែកជូនដោយឥតគិតថ្លៃថ្លៃ។ លើបណ្ដាញសង្គមគេឃើញមានអ្នកជំនួញល្បីឈ្មោះចំនួន៥រូប បានទិញម៉ាសរាប់ម៉ឺន ដើម្បីចែកជូនដល់ពលរដ្ឋ ពួកគាត់ទាំង៥រូបនោះមានដូចខាងក្រោម៖
១/ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា (១ម៉ឺនម៉ាស់)

ផ្អែកតាមផេក លោក ឧកញ៉ា បានសរសេរបង្ហោះឲ្យមានមហាជនដឹងបែបនេះថា “ថ្ងៃនេះខ្ញុំចេញពីពេទ្យហើយ បុរីឡេង ណាវ៉ាត្រា សូមចូលរួម ទិញម៉ាស់ចំនួន 10.000 មួយមុឺនម៉ាស់ សូមបងប្អូនអាជីវករ កុំឡើងថ្លៃខ្លាំងពេកអី ដើម្បីចូលរួមចែករំលែកនិង ទប់ស្កាត់ជំងឺឆ្លង ហើយសូមអគុណបងប្អូនដែលបារម្មណ៍ និងជូនពរខ្ញុំ”៕
២/ លោក ឧកញ៉ា បណ្ឌិត ឧកញ៉ា អ៊ឹង ឃាង(៤ម៉ឺនម៉ាស)

ផ្អែកតាមផេក លោក ឧកញ៉ា បានសរសេរបង្ហោះឲ្យមានមហាជនដឹងបែបនេះថា( ពេលនេះដោយមើលឃើញខេត្តសៀមរាបជាខេត្តទេសចរណ៍ដែលមានអ្នកទេសចរណ៍ចេញចូលច្រើននិងជួយសំរួលដល់រាជរដ្ឋាភិបាលក្នុងការ បង្ការ ការពារទប់ស្កាត់វីរុសឆ្លងដ៏កាចសាហាវ(កូរ៉ូណា)ខ្ញុំបាទបានបន្ថែមម៉ាស់ការពារវីរុសដល់ចំនួន40000ម៉ាស់(4ម៉ឺនម៉ាស់)ដែលបែកចែកដូចខាងក្រោម:
-មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបចំនួន20000ម៉ាស់
-មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន10000ម៉ាស់
-មន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន10000ម៉ាស់
ខ្ញុំបាទនិងធ្វើការចែកជូននៅវេលាម៉ោង3រសៀលនៅថ្ងៃទី28,01,2020)
៣/ ឧកញ៉ា ស្រី ចាន់ថន (៣ម៉ឺនម៉ាស់)

ផ្អែកតាមផេក លោក ឧកញ៉ា បានសរសេរបង្ហោះឲ្យមានមហាជនដឹងបែបនេះថា( ដោយមើលឃើញថាជំងឺឆ្លង ដ៏កាចសាហាវ នឹងសំលាប់ជីវិតមនុស្សលឿនបំផុត វីរុស Corona នឹងដោយក្ដីអាណិតអាសូរ ស្រលាញ់ខ្មែរ ខ្ញុំបាទ ថ្ងៃស្អែកខ្ញុំនឹងចែក ម៉ាស free ដល់កម្មករ កម្មការនី ចំនួន ៣ម៉ឺនម៉ាស
នៅក្នុងតំបន់អភិវឌ្ឍ ក្រុមហ៊ុន 7NG វិហ៊ារសួគ៌ ដើម្បីការពារការចម្លងវីរុសCorona នឹងសូមដល់បងប្អូនអាជីវករ រឺអ្នកមានម៉ាសលក់ សូមកុំតំឡើងថ្លៃខ្លាំងពេក អាណិតគ្នាអ្នកខ្វះខាត
ខ្មែរ ស្រលាញ់ខ្មែរ
)
៤/ ឧកញ៉ា ហ៊ួត ជា (១ម៉ឺនម៉ាស់)

ផ្អែកតាមផេក លោក ឧកញ៉ា បានសរសេរបង្ហោះឲ្យមានមហាជនដឹងបែបនេះថា(ក្រុមហ៊ុន ហ៊ួត ជា យេីងខ្ញុំបានត្រៀមម៉ាស់ចំនួន ១០០០០ម៉ាស់សម្រាប់ចែកជូនបងប្អូនដែលមិនទាន់មានម៉ាស់ដូចរូបខាងក្រោម អាចcall 087806010 រឺឆាតមកខ្ញុំ រឺ ខំមិនខាងក្រោមនេះដម្បីក្រុមការងារប្រាប់ទីតាំងខ្ញុំចែកជូនដោយឥឥគិតថ្លៃ Free Free Free
បញ្ជាក់ ៖ ក្នុងម្នាក់ចែកបានតែ5ម៉ាស់ទេ យើងចែកគ្នាប្រើសិនទៅណា ព្រោះក៏ពិបាករកទិញដែរ
ម៉ាស់ប្រភេទណាក៏អាចពាក់បានដែរ មិនថាម៉ាស់3M រឺ ម៉ាស់ពេទ្យទេ បើម៉ាស់3Mថ្លៃយើងពាក់ម៉ាស់ពេទ្យទៅ ចាំបាច់អីត្រូវចំណាយថវិកាលើសពីសមត្ថភាពខ្លួនធ្វើអី ? ពេលនេះគេបានផ្សាយហើយថាជំងឺកូរូណា មិនមែនឆ្លងតាមខ្យល់បរិយាកាសទេ គឺឆ្លងតាមទឹកមាត់ ចឹងហើយយើងពាក់ម៉ាស់ពេទ្យក៏អាចការពារបានដែរ សំខាន់អោយតែខ្លួនយើងប្រកាន់ភ្ជាប់នូវ3ចំនុច គឺ៖ បរិភោគស្អាត គេងស្អាត រស់នៅស្អាត គឺគ្រប់គ្រាន់)
៥/ លោក គល់ តុលា ប្រធានក្រុមហ៊ុន ដង្ខៅ អចលនទ្រព្យ (១ម៉ឺនម៉ាស់)

ផ្អែកតាមផេក គល់ តុលា ដែលជា ថៅកែក្រុមហ៊ុន “ដង្ខៅ អចលនទ្រព្យ” បានសរសេរបង្ហោះឲ្យមានមហាជនដឹងបែបនេះថា(ដីឡូតិ៍ដង្ខៅប្រកាសចែកម៉ាស់ជាង១ម៉ឺនដល់ប្រជាពលរដ្ឋនៅកំពង់ស្ពឺ)៕