ថៅកែស្រី ឧកញ៉ាវ័យក្មេង ទិញឡានលំដាប់អភិជន Lexus LX600..Surprise ខ្លួនឯង

ជុំវិញ​ឧកញ៉ា

ថៅកែស្រី ឡូវ ហ្គេចម៉ី ​​ម្ចាស់​ហាង​ ជីអ៊ឹម សំអាងការ ដែល​ជា​ឧកញ៉ា​វ័យ​ក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ​​បាន​ទិញ​​រថយន្ត​ទំនើប​លំដាប់​អភិជន Lexus LX 600 ស៊េរី​ឆ្នាំ​២០២២ ​​​​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ខ្លួន​ឯង និង​រៀបចំ​ Surprise ​​ខ្លួនឯង កាល​ពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឡូវ ហ្គេចម៉ី ​​បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖ “Shareខ្លួនឯង រស់ខ្លួនឯង លេីកទឹកចិត្ត​ខ្លួន​ឯង រៀបចំ surprise ជូនខ្លួនឯង និយាយពាក្យ congrats ឲ្យខ្លួនឯង… ធ្វេីម៉េចបេីយេីងមិនសូវមានសំណាង មាន​អ្នក surprise ឱ្យដូចគេ! Thanks for going so far GM”។

រីឯ​ទំព័រហ្វេសប៊ុក GM Embellishment ​​បាន​រៀបរាប់​ថា៖ “បង្អែមជីវិតរបស់ថៅកែស្រី ជី អុឹម សំអាងការ។ រស់ជាខ្លួនឯង រៀនរស់ រៀនឈរ រៀនរឹងមាំ រៀនស្គាល់ខ្លួនឯង រៀនលេីកទឹកចិត្តខ្លួនឯង រៀនប្រាប់ខ្លួនឯងថា គេធ្វេីបាន យេីងក៏អាចធ្វេីបានដូចគ្នា គ្រាន់តែមុនហេីយហ្នឹងក្រោយតែប៉ុណ្ណោះ។ រៀនទំលាប់ស្រមៃគិតតែរឿងល្អៗ នោះជីវិតយេីងហ្នឹងបានជួបតែរឿងល្អៗ ជាក់ជាមិនខាន។ ផ្តល់កំលាំងចិត្ត ដល់ស្ត្រីរឹងមាំគ្រប់គ្នាណា”។

Lexus LX600 2022 ជាឡានដំបូងបំផុតរបស់ប្រភេទLX ដែលមានម៉ាសុីនV6 twin turbo និង​បំពាក់​មក​ជាមួយ​នូវ​ការ​រចនា​ខាង​ក្នុង​បែប​ទំនើប​លំដាប់​អភិជន (VVIP)។ រថយន្ត​ស៊េរី​ទំនើប​នេះ នៅ​កម្ពុជា​សរុប​ទាំង​ថ្លៃ​ពន្ធ គឺចន្លោះ​ពី ៣០០,០០០-៤០០,០០០​ដុល្លារអាមេរិក។

សូមបញ្ជាក់​ថា​ ថៅកែ​ស្រី ឡូវ ហ្គេចម៉ី ​​ជា​កូនស្រីពាណិជ្ជករ និង​ជា​ឥស្សរជន​ជាន់ខ្ពស់​ម្នាក់​គឺ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ម្ចាស់ហាង ជីអ៊ឹម សំអាងការ រូប​នេះ ​​បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា ​​កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២៕