ស្តេចក្រាញ់ភ្នំបូកគោ ប្រកាសបរិច្ចាគ ២០ម៉ឺនដុល្លារចូលរួមដោះស្រាយបញ្ហាមីនជាមួយរដ្ឋាភិបាល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេនគ្រុប បានប្រកាសបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។

ការអំពាវនាវរបស់សម្តេចធ្វើឡើង បន្ទាប់ពីសម្តេចទទួលបានរបាយការណ៍ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំង ដោយគ្រាប់មីន ចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕