ថវិកាប្រមាណ ១៣លាន ៥០ម៉ឺនដុល្លារ រដ្ឋាភិបាលទទួលបានពីវិស័យឯកជនចូលរួមដោះស្រាយបញ្ហាគ្រាប់មីន

ជុំវិញ​ឧកញ៉ា

ចាប់ពីថ្ងៃដែលប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យវិស័យឯកជនចូលរួមក្នុងយុទ្ធនាការដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសឱ្យអស់នៅចុងឆ្នាំ២០២២នេះ។ ភ្លាមៗ ក៏មានអ្នកឧកញ៉ា ឧកញ៉ា ម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគទឹកប្រាក់សរុបប្រមាណ ១៣លាន ៥០ម៉ឺនដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣ ខែកក្កដានេះ។ បើតាមការឱ្យដឹងពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃអាទិត្យនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បញ្ជីរាយនាមសប្បុរសជន បរិច្ចាគថវិកា ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅកម្ពុជា៖
១៖ ក្រុមហ៊ុនជីបម៉ុង បរិច្ចាគថវិកា ១លានដុល្លារ
២៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ
៣៖ អ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា ១លានដុល្លារ
៤៖ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកា ១លានដុល្លារ
៥៖ អ្នកឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
៦៖ អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកា ១លានដុល្លារ
៧៖ អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ១លានដុល្លារ
៨៖ អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
៩៖ កាកបាទក្រហមកម្ពុជា បរិច្ចាគថវិកា ២លានដុល្លារ
១០៖ អ្នកឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា ១លានដុល្លារ
១១៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
១២៖ លោកជំទាវ ហ៊ុន ម៉ាណា និងស្វាមី, លោកជំទាវ ហ៊ុន ម៉ាលី និងស្វាមី បរិច្ចាគថវិកា ១លានដុល្លារ
១៣៖ អ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ
១៤៖ អ្នកឧកញ៉ា សៀ ប្ញទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
១៥៖ ឧកញ៉ា សុខ ឡេង ក្រុមហ៊ុន ស្រាបៀ Ganzberg បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
១៦៖ ក្រុមហ៊ុន ព្រីខាស ផ្លេន បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
១៧៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ១លានដុល្លារ

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។

ការអំពាវនាវរបស់សម្តេចធ្វើឡើងបន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនចំពោះប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៕