បណ្ឌិត គីម ហ៊ាង៖«ចង់​ចេញ​រកស៊ី តែ​ខ្វះ​ទុន គួរប្រើវិធីសាស្រ្តទាំងនេះ»

ជុំវិញ​ឧកញ៉ា

ភាគច្រើន​នៃយុវជន​ក្មេងៗ នៅពេល​ដែលនឹក​​ដល់​ការ​រកស៊ី​ដំបូង ពួកគេ​តែគិតដល់​ដើម​ទុន​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​នោះ​​ឡើង ហើយ​ពួកគេ តែងតែ​ចាត់​ទុកថា គ្មានដើម​ទុនលុយកាក់នេះ គឺជាកត្តារាំងស្ទះធំសម្រាប់ពួកគេ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែ បើតាមអ្នកជំនាញអ្នកជំនួញល្បី និងជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ឧកញ៉ា បណ្ឌិត គីម ហ៊ាង បានប្រាប់ពីវិធីសាស្ដ្រមួយចំនួនទៅកាន់ អ្នកដែលចង់រកស៊ីតែគ្មានដើមទុន គួរធ្វើដើម្បីបានដើមទុនរកស៊ី ឬបើកអាជីវកម្មណាមួយឲ្យទទួលបានជោគជ័យផងដែរ។

មនុស្សជាច្រើនដែលចង់ចាប់ផ្តើមរកស៊ី ឬវិនិយោគតែតែងដាក់ជាចំណោទសម្រាប់ខ្លួនឯងថា «ខ្ញុំចង់រកស៊ីតែអត់ដើមទុន ឬគ្មានដើមទុនផង រកស៊ីម្ត៉េចនឹងកើត?»។

ស្រាយចង្ងល់ខាងលើនេះ បើតាមអ្នកជំនាញជោគជ័យលើវិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Camboiia បានប្រើដាក់តឿនថា «ប្រសិនបើអ្នក មិនមានដើមទុនរកស៊ី ឬក៏ប្រសិនជាអ្នកអត់លុយរកស៊ីទេ សូមប្រើពេលវេលា២៤ម៉ោងក្នុងមួយថ្ងៃ និងជីវិត ជាដើមទុន»។ ក្នុនន័យនេះ លោកចង់ឲ្យអ្នកចង់ចាប់ផ្តើមរកស៊ី ត្រូវតែប្រឹងប្រែងធ្វើការឲ្យខ្លាំង ដើម្បីសន្សំប្រាក់ឲ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើបាន ដែលប្រាក់ទាំងនោះនឹងក្លាយជាដើមទុន។

បណ្ឌិត គីម ហ៊ាង បានបន្ថែមដែរថា ក្រៅពីនេះដើមទុនដែលសន្សំបានពីការខិតខំធ្វើការរបស់យើងហើយនោះទេ ប្រភពដើមទុនមួយទៀត គឺការខ្ចីប្រាក់ពីសាច់ញាតិរបស់យើង ដូចជាពីឪពុកម្តាយ បងប្អូន ញាតិមិត្ត ដែលអាចឲ្យយើងខ្ចីបាន ដោយគ្មានការប្រាក់ គ្មានលក្ខខណ្ឌ គ្មានកុងត្រា មកធ្វើជាដើមទុន។

គួរបញ្ជាក់ដែរថា អ្នកជំនាញល្បីឈ្មោះក្នុងវិស័យអចលនទ្រព្យ រូបនេះ ក៏បានប្រាប់អំពីគន្លឹះ ដើម្បីជោគជ័យក្នុងអាជីវកម្មផងដែរថា គឺ ត្រូវខិតខំរកលុយឲ្យបានច្រើន និងចាយលុយឲ្យបានតិច ជាងលុយដែលរកបាន ព្រោះថាអាជីវកម្ម ដែលមានប្រសិទ្ធភាពទៅបាន គឺត្រូវប្រើប្រាស់ដើមទុនឲ្យចំគោលដៅ៕